• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជីវប្រវត្តិសង្ខេបរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧។ ស្រុកកំណើតនៅឃុំងៀទ្រូ ខេត្តហឹង អៀន។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (រូបថត៖ TTXVN)

លោកជាសមាជិកមជ្ឈិមបក្ស រយៈពេលបួនអាណត្តិជាប់ៗគ្នា ចាប់ពីអាណត្តិទី ១១ ដល់ទី១៤ ជាសមាជិកការិយាល័យនយោបាយរយៈពេលបីអាណត្តិ ចាប់ពីអាណត្តិទី ១២ ដល់ទី១៤; ជាសមាជិករដ្ឋសភារយៈពេលបីអាណត្តិ ចាប់ពីអាណត្តិទី ១៤ ដល់ទី១៦។

បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលានគរបាលមជ្ឈិម ដែលឥឡូវជាវិទ្យាស្ថានសន្តិសុខប្រជា ជន លោកបានបំពេញការងារនៅនាយកដ្ឋានការពារនយោបាយលេខ១ បន្ទាប់មកបានកាន់តំណែងជាបន្តបន្ទាប់ ជាអនុប្រធាននាយកដ្ឋានការពារនយោបាយលេខ១ នាយកនាយកដ្ឋានការពារនយោបាយលេខ ៣ អគ្គនាយកដ្ឋានសន្តិសុខ។ នៅឆ្នាំ ២០០៩ លោកបានក្លាយជាអគ្គនាយកនៃនាយកដ្ឋានសន្តិសុខលេខ ១។

មុនពេលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាលពីខែមេសា ឆ្នាំ ២០១៦ លោកបានកាន់ដំណែងជាអនុរដ្ឋមន្ត្រីក្រសួងនគរបាលរយៈពេល ៦ ឆ្នាំ។

នៅដើមឆ្នាំ ២០១៩ លោកត្រូវបានតម្លើងឋានៈជាឧត្តមសេនីយ៍។

នៅខែឧសភា ឆ្នាំ ២០២៤ លោកត្រូវបានរដ្ឋសភាជ្រើសតាំងជាប្រធានរដ្ឋ។ បីខែក្រោយមក លោកត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ ជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម។ លោកបានកាន់តំណែងទាំងពីរក្នុងពេលដំណាលគ្នាក្នុងរយៈពេលខ្លី បន្ទាប់មក បានកាន់តំណែងជាអគ្គលេខាបក្ស ចាប់ពីខែតុលា ឆ្នាំ ២០២៤ រហូតដល់បច្ចុប្បន្ន។

ក្នុងរយៈពេលកន្លងមកនេះ អគ្គលេខាបក្ស លោក តូ ឡឹម រួមជាមួយគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន បានដឹកនាំ និងចេញផ្សាយគោលនយោបាយសំខាន់ៗជាច្រើន ដោយកំណត់គោលដៅឱ្យវៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០; ជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមបានអនុវត្តការរៀបចំរចនាសម្ព័ន្ធ និងការបង្រួមក្បាលម៉ាស៊ីនដឹកនាំទូទាំងប្រទេស។ នៅឆ្នាំ ២០២៥ ស្ថាប័នជាច្រើនត្រូវបានរួមបញ្ចូលគ្នា ហើយចំនួនអង្គភាពរដ្ឋបាលត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ចំនួនខេត្ត និងក្រុងទូទាំងប្រទេសបានថយចុះពី ៦៣ មកត្រឹម ៣៤។ ចំនួនឃុំ និងសង្កាត់ត្រូវបានកាត់បន្ថយមកត្រឹម ៣.៣២១ ហើយកម្រិតខ័ណ្ឌ ស្រុកត្រូវបានលុបចោល។ រួមជាមួយគ្នានេះ សេចក្តីសម្រេចជាច្រើនរបស់ការិយាល័យនយោបាយត្រូវបានចេញផ្សាយ ទាក់ទងនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិស័យសេដ្ឋកិច្ចឯកជន គោលនយោបាយសុខុមាលភាពសង្គម វប្បធម៌ និងការកែលម្អស្ថាប័នច្បាប់។

លោកអគ្គលេខាបក្សតូ ឡឹម ក៏បានដឹកនាំការពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការខ្ជះខ្ជាយ ដោយសង្កត់ធ្ងន់ថា គ្មានតំបន់ហាមឃាត់ និងគ្មានករណីលើកលែងនោះទេ ខណៈពេលដែលធានានូវគោលការណ៍យកច្បាប់ជាចម្បង។ ក្នុងវិស័យកិច្ចការបរទេស លោកមានដំណើរទស្សនកិច្ចជាច្រើន ដោយរួមចំណែកដល់ការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេស និងអង្គការអន្តរជាតិដទៃទៀត។ ទាំងនេះ រួមមានដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស ឥណ្ឌូនេស៊ី សិង្ហបុរី និងសកម្មភាពនានានៅអង្គការសហប្រជាជាតិ។

ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ បានរៀបចំប្រកបដោយជោគជ័យ មហាសន្និបាតបក្សលើកទី១៤ នៅដើមឆ្នាំនេះ។ មហាសន្និបាតបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមចំនួន ២០០នាក់។ គណៈកម្មាធិការមជ្ឈិមថ្មីបានជ្រើសរើសសមាជិក ១៩នាក់ ទៅក្នុងការិយាល័យនយោបាយ នីតិកាលទី ១៤ និងបានជ្រើសតាំងលោក បន្តកាន់ដំណែងអគ្គលេខាបក្ស៕

តាម​ /vovworld.vn/km-KH

ជំរុញឲ្យប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយចីរភាព លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនលើគ្រប់ទិដ្ឋភាព

ជំរុញឲ្យប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយចីរភាព; លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនលើគ្រប់ទិដ្ឋភាព

នាព្រឹកថ្ងៃទី ៧ ខែមេសា នៅទីក្រុងហាណូយ ដោយទទួលបានសំឡេងគាំទ្រទាំង ៤៩៥/៤៩៥ រដ្ឋសភានីតិកាលទី ១៦ បានអនុម័តលើសេចក្តីសម្រេចជ្រើសតាំងដំណែងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាណាតិ ២០២៦-២០៣១ ចំពោះលោក តូ ឡឹម អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ សមាជិកសភានីតិកាលទី ១៦។

Top