ព័ត៌មាន ប្រជាជនមានសុខភាពល្អ - ប្រទេសជាតិអភិវឌ្ឍន៍ 06/04/2026 នាយប់ថ្ងៃទី ៥ ខែមេសា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល សហការជាមួយទូរទស្សន៍វៀតណាម បានរៀបចំកម្មវិធី បទវិចារណកថាសិល្បៈ ដោយប្រធានបទ "ប្រជាជនមានសុខភាពល្អ-ប្រទេសជាតិអភិវឌ្ឍន៍" ដើម្បីជួយជ្រោមជ្រែងទិវាសុខភាពប្រជាជនទាំងមូលលើកដំបូងនៅថ្ងៃទី ៧ ខែមេសា។ នេះគឺជាសកម្មភាពផ្សព្វផ្សាយ ដើម្បីអនុវត្តន៍ទិសដៅនៃការផ្លាស់ប្តូរពី "ការព្យាបាលជំងឺ" ទៅជា "ការបង្ការជំងឺ" ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយ ស្តីពីការការពារ ការថែទាំ និងកែលម្អសុខភាពរបស់ប្រជាជន។ការសម្តែងសិល្បៈនៅក្នុងកម្មវិធីនេះ។ រូបថត៖ VOVការសម្តែងសិល្បៈនៅក្នុងកម្មវិធីនេះ។ រូបថត៖ VOVកម្មវិធីនេះ ត្រូវបានបែងចែកជាបីផ្នែក ដែលឆ្លុះបញ្ចាំងពីសសរស្តម្ភនៃប្រព័ន្ធសុខាភិបាល និងវិធីសាស្រ្តថ្មីក្នុងការថែទាំសុខភាព។ ផ្នែកទីមួយមានចំណងជើងថា "កិច្ចខិតខំប្រឹងប្រែងរបស់វិស័យសុខាភិបាល - ការថែទាំនិងការកែលម្អសុខភាពសហគមន៍"។ ផ្នែកទីពីរគឺឧទ្ទេសនាមអំពីគំរូគ្រូពេទ្យនិងប្រជាជនរស់នៅប្រកបដោយសុខភាពល្អ ជាពិសេសគឺមណ្ឌលសុខាភិបាលថ្នាក់មូលដ្ឋាននៅខេត្ត Dong Nai ក្នុងការកសាងគំរូសហគមន៍សុខភាពល្អនៅថ្នាក់ឃុំ។ ទន្ទឹមនឹងនោះ គឺសកម្មភាពរបស់អង្គការ និងក្រុមគ្រូពេទ្យដែលបានស្ម័គ្រចិត្តទៅកាន់តំបន់ដាច់ស្រយាល ផ្តល់ការពិនិត្យសុខភាព ក៏ដូចជាការផ្តល់ប្រឹក្សា និងការណែនាំអំពីអាហារូបត្ថម្ភ និងការបង្ការជំងឺសម្រាប់ប្រជាជន។ ផ្នែកទីបីផ្តោតលើការកសាងវប្បធម៌រស់នៅដោយសុខភាពល្អក្នុងចំណោមប្រជាជន។ រឿងរ៉ាវអំពីមនុស្សចាស់ដែលរក្សាទម្លាប់ហាត់ប្រាណ និងចូលរួមក្នុងសកម្មភាពកីឡា បានបង្ហាញពីតួនាទីរបស់បុគ្គលម្នាក់ៗក្នុងការការពារសុខភាព ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើប្រព័ន្ធសុខាភិបាល ៕ តាម vovworld.vn/km-KH Tags:ប្រព័ន្ធសុខាភិបាល កែលម្អសុខភាព ខេត្ត Dong Nai

នាយប់ថ្ងៃទី ៥ ខែមេសា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល សហការជាមួយទូរទស្សន៍វៀតណាម បានរៀបចំកម្មវិធី បទវិចារណកថាសិល្បៈ ដោយប្រធានបទ "ប្រជាជនមានសុខភាពល្អ-ប្រទេសជាតិអភិវឌ្ឍន៍" ដើម្បីជួយជ្រោមជ្រែងទិវាសុខភាពប្រជាជនទាំងមូលលើកដំបូងនៅថ្ងៃទី ៧ ខែមេសា។ នេះគឺជាសកម្មភាពផ្សព្វផ្សាយ ដើម្បីអនុវត្តន៍ទិសដៅនៃការផ្លាស់ប្តូរពី "ការព្យាបាលជំងឺ" ទៅជា "ការបង្ការជំងឺ" ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយ ស្តីពីការការពារ ការថែទាំ និងកែលម្អសុខភាពរបស់ប្រជាជន។ការសម្តែងសិល្បៈនៅក្នុងកម្មវិធីនេះ។ រូបថត៖ VOVការសម្តែងសិល្បៈនៅក្នុងកម្មវិធីនេះ។ រូបថត៖ VOVកម្មវិធីនេះ ត្រូវបានបែងចែកជាបីផ្នែក ដែលឆ្លុះបញ្ចាំងពីសសរស្តម្ភនៃប្រព័ន្ធសុខាភិបាល និងវិធីសាស្រ្តថ្មីក្នុងការថែទាំសុខភាព។ ផ្នែកទីមួយមានចំណងជើងថា "កិច្ចខិតខំប្រឹងប្រែងរបស់វិស័យសុខាភិបាល - ការថែទាំនិងការកែលម្អសុខភាពសហគមន៍"។ ផ្នែកទីពីរគឺឧទ្ទេសនាមអំពីគំរូគ្រូពេទ្យនិងប្រជាជនរស់នៅប្រកបដោយសុខភាពល្អ ជាពិសេសគឺមណ្ឌលសុខាភិបាលថ្នាក់មូលដ្ឋាននៅខេត្ត Dong Nai ក្នុងការកសាងគំរូសហគមន៍សុខភាពល្អនៅថ្នាក់ឃុំ។ ទន្ទឹមនឹងនោះ គឺសកម្មភាពរបស់អង្គការ និងក្រុមគ្រូពេទ្យដែលបានស្ម័គ្រចិត្តទៅកាន់តំបន់ដាច់ស្រយាល ផ្តល់ការពិនិត្យសុខភាព ក៏ដូចជាការផ្តល់ប្រឹក្សា និងការណែនាំអំពីអាហារូបត្ថម្ភ និងការបង្ការជំងឺសម្រាប់ប្រជាជន។ ផ្នែកទីបីផ្តោតលើការកសាងវប្បធម៌រស់នៅដោយសុខភាពល្អក្នុងចំណោមប្រជាជន។ រឿងរ៉ាវអំពីមនុស្សចាស់ដែលរក្សាទម្លាប់ហាត់ប្រាណ និងចូលរួមក្នុងសកម្មភាពកីឡា បានបង្ហាញពីតួនាទីរបស់បុគ្គលម្នាក់ៗក្នុងការការពារសុខភាព ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើប្រព័ន្ធសុខាភិបាល ៕
អត្ថបទផ្សេងទៀត AI Day ២០២៦៖ លើកកម្ពស់សមត្ថភាព AI របស់វៀតណាមក្នុងយុគសម័យសេដ្ឋកិច្ចបញ្ញាសិប្បនិម្មិត06/04/2026ព័ត៌មានវេទិកា AI Day ឆ្នាំ ២០២៦ បានប្រមូលផ្តុំអង្គភាពជាច្រើន ដោយបង្កើតបរិយាកាសផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងស្នើគំនិតផ្តួចផ្តើមសម្រាប់ការអនុវត្តបញ្ញាសិប្បនិម្មិត តាមនោះ រួមចំណែកដល់ការបង្កើនសមត្ថភាព AI សម្រាប់កម្លាំងពលកម្ម និងសហគមន៍នៅវៀតណាម។ ចិននិងរុស្ស៊ីអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ សម្រាប់ជម្លោះនៅមជ្ឈិមបូព៌ា06/04/2026ព័ត៌មានលោក ត្រិន គឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវនិងកម្ពុជា06/04/2026ព័ត៌មានវៀតណាមនិងចិនជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍រួមគ្នា06/04/2026ព័ត៌មានអ្នកបោះឆ្នោតនៅខេត្ត Thai Nguyen បង្ហាញពីទំនុកចិត្ត និងការរំពឹងទុកចំពោះអាណត្តិថ្មីរបស់រដ្ឋសភា06/04/2026ព័ត៌មានលោក ត្រិន ថាញ់មិន បានជាប់ឆ្នោតឡើងវិញជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦06/04/2026ព័ត៌មានបើកសម័យប្រជុំលើកទី១ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦06/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត