• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីសភាពការណ៍នៅមជ្ឈិមបូព៌ា

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបចំនួន ៤ រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី កាលពីថ្ងៃទី ១២ ខែសីហា បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីសភាពការណ៍នៅមជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍រួមបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន ដើម្បីកាត់បន្ថយភាពតានតឹង ឈានដល់បទឈប់បាញ់និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា; គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក ប្រធានាធិបតី​អេហ្ស៊ីប និងព្រះមហាក្សត្រកាតា ក្នុងការអំពាវនាវឱ្យភាគីពាក់ព័ន្ធចាប់ផ្តើមការចរចាឡើងវិញនៅសប្តាហ៍នេះ ដើម្បីសុក្រឹត្យកិច្ចព្រមព្រៀងឱ្យបានឆាប់ៗ; ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។

កម្មករម្នាក់ដកជំនួយផ្នែកវេជ្ជសាស្រ្ដរបស់ WHO ដល់មន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ ស៊ីនហួ

នាថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារដ៏បង្ហូរឈាមកាលពីចុងសប្តាហ៍មុន សំដៅលើសាលារៀនមួយកន្លែងក្នុងតំបន់ហ្គាហ្សា ដែលជាទីជម្រករបស់ជនប៉ាឡេស្ទីនរាប់រយនាក់ដែលបានបាត់បង់ផ្ទះសម្បែង។ ការវាយប្រហារនាថ្ងៃទី ១០ ខែសីហា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០០ នាក់។

នាថ្ងៃទី ១២ សីហា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានពន្យាពេលការផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល អ៊ីរ៉ង់ និងលីបង់ ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងនៅក្នុងតំបន់ ដោយសារតែហានិភ័យនៃការវាយប្រហារដោយអ៊ីរ៉ង់និងក្រុមហេសបូឡាប្រឆាំងនឹងអ៊ីស្រាអែលដែលត្រូវបានចាត់ទុកថានឹងកើតឡើងនាប៉ុន្មានថ្ងៃខាងមុខនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top