• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកមានបំណងចង់បន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នេះគឺជាការអះអាងរបស់លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាមេរិក នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី១ ខែមេសា នៅទីក្រុងហាណូយ។

សហរដ្ឋអាមេរិកមានបំណងចង់បន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការជាមួយ វៀតណាម ហើយលើសពីនេះគឺជាមួយសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូផ្សេងទៀតដើម្បីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ នេះគឺជាការអះអាងរបស់លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាមេរិក នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី១ ខែមេសា នៅទីក្រុងហាណូយ។ លោកទីប្រឹក្សានៃ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា នៅក្នុងជំនួបជាមួយតំណាងក្រសួង ស្ថាប័ន ជាច្រើនរបស់វៀតណាម ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងវៀតណាម -អាមេរិកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ ការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាតកូវីដ១៩ ជាដើម។ លោកទីប្រឹក្សា Derek Chollet បានបញ្ជាក់ថា៖

នៅក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាត សហរដ្ឋអាមេរិកពិតជារីករាយ យ៉ាងក្រៃលែងដែលអាចជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ អាមេរិកក៏បានជួយវៀតណាមនូវវ៉ាក់សាំងចំនួន ៣៦ លានដូស ពីព្រោះ យើងយល់ថា វៀតណាមឬប្រទេសផ្សេងណាមួយអាចឈ្នះលើជំងឺនេះ ក៏ជាផល ប្រយោជន៍រួមរបស់យើងនិងពិភពលោកផងដែរ។ ដូច្នេះហើយ យើងនឹងបន្តជួយ ឧបត្ថម្ភវៀតណាមក្នុងការឆ្លើយតប និងការស្តារឡើងវិញក្រោយ ជំងឺកូវីដ-១៩ ទាំង ផ្នែកសុខាភិបាល សេដ្ឋកិច្ច ការអភិវឌ្ឍថាមពលស្អាត ការធានាខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ ឬដំណោះស្រាយអំពីការប្រែប្រួលអាកាសធាតុផងដែរ។ នេះក៏ ជាការប្រឹងប្រែងរបស់យើងក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាដៃគូ ហើយបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដើម្បីឲ្យសហរដ្ឋ អាមេរិក និងវៀតណាមអាចឈានដល់វិបុលភាពនាពេលអនាគត

ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Chollet ក៏បានឲ្យដឹងថែម ទៀតថា ក្រុងវ៉ាស៊ីនតោននឹងបន្តសម្របសម្រួលជាមួយដៃគូនានាដើម្បីធានាសុវត្ថិភាព សេរីភាពនាវាចរណ៍ និងសន្តិសុខនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការ គោរពច្បាប់អន្តរជាតិ; បន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top