• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកពិចារណាដកទ័ពចេញពីប្រទេសណាតូមួយចំនួន ដែលមិនគាំទ្រអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើផែនកា​រដាក់ទណ្ឌកម្មលើ​សមាជិកជាច្រើននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា មិនបានគាំទ្រសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងជម្លោះជាមួយអ៊ីរ៉ង់។

សំណើនេះ រួមទាំងលទ្ធភាពនៃការដកទ័ពអាមេរិកចេញពីប្រទេសដែលត្រូវបានចាត់ទុកថា "គ្មាន​ប្រយោជន៍" ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង​សង្គ្រាម ហើយដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសដែលគាំទ្រយ៉ាងខ្លាំងដល់យុទ្ធនាការ​យោធារបស់សហរដ្ឋអាមេរិក។ ជាពិសេស សហរដ្ឋអាមេរិកនឹងដកកងទ័ពចេញពីមូលដ្ឋានយោធា យ៉ាងហោចណាស់មួយ​កន្លែង នៅក្នុងប្រទេសអេស្ប៉ាញ ឬអាល្លឺម៉ង់។

 

ទាហានអាមេរិកចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត នៅ ប្រទេសប៊ុលហ្គារី ។ (រូបថត៖ REUTERS/Spasiyana Sergieva)

កាយវិការនេះ កើតឡើងនោពេលដែល​មានភាពតានតឹងជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។ ថ្វីត្បិតតែអគ្គលេខាធិការណាតូលោក Mark Rutte បានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក៏ដោយ សេតវិមាននៅតែចាត់ទុកថា ប្រទេសអឺរ៉ុបមួយចំនួនបាន "បែរខ្នង” ចំពោះប្រជាជនអាមេរិក ក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់ ទោះបីជាប្រជាជនអាមេរិកកំពុងឧបត្ថម្ភ​ដល់ខឿន​ការពារជាតិរបស់​សម្ព័ន្ធមិត្តក៏ដោយ។

 

បន្ទាប់ពីសហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់ សម្រេចបាន​កិច្ចព្រមព្រៀងឈប់បាញ់ជាបណ្ដោះអាសន្ន ប្រទេសសមាជិក​ណាតូជាច្រើន រួមទាំងអង់គ្លេស បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការធានាសេរីភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណាក៏ដោយ សេតវិមានហាក់ដូចជា​មិន​យក​​ចិត្ត​ទុក​ដាក់ចំពោះសំណើទាំងនេះ ហើយបន្តរក្សាគោល​ជំហរដ៏តឹង​រឹងចំពោះសម្ព័ន្ធមិត្ត៕

តាម vovworld.vn/km-KH

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top