• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកនៅតែបន្តប្រឆាំងជំទាស់ប្រទេសចិនស្តីពីការជំរុញការទាមទារខុសច្បាប់នៅសមុទ្រខាងកើត


រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo  (រូបថត៖ Nation Thailand)
 

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីសិង្ហបុរីនិងឥណ្ឌូនេស៊ី។ 
 
ខុទ្ទកាល័យ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានរំលឹកឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបណ្តាប្រទេសសមាជិកអាស៊ានក្នុងការរក្សាសិទ្ធិអធិបតេយ្យភាពនិងឧត្តមប្រយោជន៍របស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។
 
លោក Mike Pompeo ក៏បានសង្កត់ធ្ងន់លើការប្រឆាំងជំទាស់របស់សហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការប្រើប្រាស់អំពើចាប់បង្ខំ ដើម្បីជំរុញការទាមទារខុសច្បាប់របស់ខ្លួននៅសមុទ្រខាងកើត។ ទន្ទឹមនឹងនេះដែរនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងឥណ្ឌូនេស៊ី ក៏ដូចជាគោលដៅរួមក្នុងការគោរពច្បាប់អន្តរជាតិ
នៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top