• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកនិងរុស្ស៊ីវាយតម្លៃវិជ្ជមានលើកិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាពសម្រាប់អ៊ុយក្រែន

មន្ត្រីសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅថ្ងៃទី ៣១ ខែមករា បានផ្តល់ការវាយតម្លៃវិជ្ជមានលើការចរចារវាងភាគីទាំងពីរ នៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា នាថ្ងៃទី ៣១ ខែមករា ដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើជម្លោះអ៊ុយក្រែន។

កិច្ចប្រជុំនេះមានការចូលរួមពីបេសកជនប្រធានាធិបតីអាមេរិក លោក Steve Witkoff រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមាន លោក Josh Gruenbaum និងលោក Jared Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ភាគីរុស្ស៊ីត្រូវបានដឹកនាំដោយបេសកជនប្រធានាធិបតីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ លោក Kirill Dmitriev ដែលក៏ជានាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ផងដែរ។

នៅក្នុងអត្ថបទបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីកិច្ចប្រជុំ លោក Witkoff បានឲ្យដឹងថា ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សា "ប្រកប ដោយប្រសិទ្ធភាពនិងស្ថាបនា" ដោយចាត់ទុកនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន។ លោកបានសម្តែងការពេញចិត្តដែលបានឃើញរុស្ស៊ី កំពុងឆ្ពោះទៅរកការធានាសន្តិភាពសម្រាប់អ៊ុយក្រែន ហើយបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ត្រាំ ចំពោះភាពជាអ្នកដឹកនាំរបស់លោកក្នុងការស្វែងរកសន្តិភាពយូរអង្វែង។

ចំណែកលោក Dmitriev ក៏បានពណ៌នាអំពីកិច្ចប្រជុំជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកថា "មានលក្ខណៈស្ថាបនា" ដោយបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងមានប្រសិទ្ធភាពមិនត្រឹមតែបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពរបស់ក្រុមការងារសេដ្ឋកិច្ចអាមេរិក-រុស្ស៊ីផង ដែរ។

ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ទីក្រុងគៀវកំពុងរង់ចាំព័ត៌មានពីសហរដ្ឋ អាមេរិកទាក់ទងនឹងកិច្ចប្រជុំបន្ថែមទៀត ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងទម្រង់ណាមួយ ហើយការចរចាថ្មីត្រូវបានរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top