ព័ត៌មាន លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក 02/02/2026 នារសៀលថ្ងៃទី៣១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក បានអញ្ជើញដឹកនាំសម័យប្រជុំអនឡាញលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។ ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VNA)លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យក្រសួង វិស័យ មូលដ្ឋាន និងសមាជិកម្នាក់ៗនៃគណៈកម្មាធិការដឹកនាំ យោងទៅតាមមុខងារ ភារកិច្ចនិងសិទ្ធិអំណាច ដើម្បីអនុវត្តន៍ការងារ ភារកិច្ចដោយម្ចាស់ការ។ រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកទឹកចិត្តមូលដ្ឋានឱ្យស្នើគម្រោងផ្លូវដែក និងធ្វើជាភ្នាក់ងារគ្រប់គ្រងសម្រាប់គម្រោងទាំងនេះ។ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ត្រូវពិនិត្យ និងបំពេញបន្ថែមដំណើរការ បទបញ្ជា នីតិវិធី ស្តង់ដារ និងបទដ្ឋានទាំងអស់ ស្របតាមច្បាប់ និងអនុវត្តន៍ត្រឹមត្រូវសិទ្ធិអំណាចរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលប្រតិបត្តិការគម្រោង។លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុ (រូបថត៖ VNA) លោកនាយករដ្ឋមន្ត្រីក៏បានដឹកនាំភារកិច្ចជាក់លាក់ ដើម្បីពន្លឿនវឌ្ឍនភាពនៃខ្សែរថភ្លើងឡាវកៃ - ហាណូយ - ហៃផុង ដោយសង្កត់ធ្ងន់លើការផ្តល់មូលនិធិ និងការកាត់បន្ថយការចំណាយប្រចាំឆ្នាំចំនួន ៥% សម្រាប់គម្រោងនេះ។ទាក់ទងនឹងខ្សែរថភ្លើងហាណូយ - ឡាងសឺន និងហៃផុង - ម៉ុងកៃ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្ហើយផែនការជាបន្ទាន់ជាមួយនឹងចក្ខុវិស័យ រយៈពេលមួយសតវត្សរ៍ ដោយកំណត់ផ្លូវក្នុងទិសដៅត្រង់បំផុត។សម្រាប់គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង លោកនាយករដ្ឋមន្ត្រីបានដឹកនាំការអនុវត្តបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យមានការអនុវត្តយ៉ាងឆាប់រហ័ស ដោយរបាយការណ៍សិក្សាលទ្ធភាពត្រូវបញ្ចប់មិនឱ្យលើសពីត្រីមាសទីបួននៃឆ្នាំ ២០២៦៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នារសៀលថ្ងៃទី៣១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗ លើវិស័យផ្លូវដែក បានអញ្ជើញដឹកនាំសម័យប្រជុំអនឡាញលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។ ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VNA)លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យក្រសួង វិស័យ មូលដ្ឋាន និងសមាជិកម្នាក់ៗនៃគណៈកម្មាធិការដឹកនាំ យោងទៅតាមមុខងារ ភារកិច្ចនិងសិទ្ធិអំណាច ដើម្បីអនុវត្តន៍ការងារ ភារកិច្ចដោយម្ចាស់ការ។ រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកទឹកចិត្តមូលដ្ឋានឱ្យស្នើគម្រោងផ្លូវដែក និងធ្វើជាភ្នាក់ងារគ្រប់គ្រងសម្រាប់គម្រោងទាំងនេះ។ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ត្រូវពិនិត្យ និងបំពេញបន្ថែមដំណើរការ បទបញ្ជា នីតិវិធី ស្តង់ដារ និងបទដ្ឋានទាំងអស់ ស្របតាមច្បាប់ និងអនុវត្តន៍ត្រឹមត្រូវសិទ្ធិអំណាចរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលប្រតិបត្តិការគម្រោង។លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុ (រូបថត៖ VNA) លោកនាយករដ្ឋមន្ត្រីក៏បានដឹកនាំភារកិច្ចជាក់លាក់ ដើម្បីពន្លឿនវឌ្ឍនភាពនៃខ្សែរថភ្លើងឡាវកៃ - ហាណូយ - ហៃផុង ដោយសង្កត់ធ្ងន់លើការផ្តល់មូលនិធិ និងការកាត់បន្ថយការចំណាយប្រចាំឆ្នាំចំនួន ៥% សម្រាប់គម្រោងនេះ។ទាក់ទងនឹងខ្សែរថភ្លើងហាណូយ - ឡាងសឺន និងហៃផុង - ម៉ុងកៃ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្ហើយផែនការជាបន្ទាន់ជាមួយនឹងចក្ខុវិស័យ រយៈពេលមួយសតវត្សរ៍ ដោយកំណត់ផ្លូវក្នុងទិសដៅត្រង់បំផុត។សម្រាប់គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង លោកនាយករដ្ឋមន្ត្រីបានដឹកនាំការអនុវត្តបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យមានការអនុវត្តយ៉ាងឆាប់រហ័ស ដោយរបាយការណ៍សិក្សាលទ្ធភាពត្រូវបញ្ចប់មិនឱ្យលើសពីត្រីមាសទីបួននៃឆ្នាំ ២០២៦៕
អត្ថបទផ្សេងទៀត អីរ៉ង់អះអាងថា ខ្លួនមិនចង់បានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ02/02/2026ព័ត៌មាន(VOVWORLD) - អ៊ីរ៉ង់ពិតជាមិនចង់មានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ។ សង្គ្រាមនឹងនាំមកនូវផលវិបាកដ៏មហន្តរាយ ដែលមិនមានប្រយោជន៍អ្វីទាំងអស់ដល់អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងតំបន់ទាំងមូល។ គុណភាពនៃការពិគ្រោះយោបល់ និងការត្រៀមកម្មាភិបាលគឺជាគន្លឹះក្នុងការរៀបចំការបោះឆ្នោត02/02/2026ព័ត៌មានសហរដ្ឋអាមេរិកនិងរុស្ស៊ីវាយតម្លៃវិជ្ជមានលើកិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាពសម្រាប់អ៊ុយក្រែន02/02/2026ព័ត៌មានដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន01/02/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ធានាភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន01/02/2026ព័ត៌មានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា01/02/2026ព័ត៌មានតំណាងអង្គការយូណេស្កូ៖ សេចក្តីសម្រេចលេខ ៨០ បង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសកល01/02/2026ព័ត៌មាន អត្ថបទផ្សេងទៀត