• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកគាំទ្រវៀតណាមខ្លាំងរាំងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព

នារសៀលថ្ងៃទី ១១ កញ្ញា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា តាមការអញ្ជើញរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden។ រូបថត៖ VNA

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើអត្ថន័យដ៏សំខាន់នៃការដែលលោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានាធិបតីលោក Joe Biden បានប្រកាសអំពីការលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជាទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវជំហរឥតងាករេរបស់វៀតណាមដោយចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ហើយស្វាគមន៍សហរដ្ឋអាមេរិកដែលគាំទ្រវៀតណាមខ្លាំងរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ចាំបាច់ត្រូវចាត់ទុកប្រការនេះជា “គ្រឿងម៉ាស៊ីនដ៏អមតៈ” នៃទំនាក់ទំនងទ្វេភាគី ព្រមទាំងស្នើឱ្យភាគីអាមេរិកទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀត ណាមនាពេលឆាប់ៗ ក៏ដូចជាលើកកម្ពស់កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីពាណិជ្ជកម្ម និងវិនិយោគ បន្តលើកទឹកចិត្តដល់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់អាមេរិកធ្វើអាជីវកម្មនៅវៀតណាម។

រីឯខ្លួនវិញ លោកប្រធានាធិបតី Joe Biden បានអះអាងសារជាថ្មីនូវការគាំទ្រ វៀតណាមដ៏រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព បន្តផ្លាស់ប្ដូរថ្មី  ពង្រីកសមាហរណកម្មអន្តរជាតិ និងដើរតួនាទីកាន់តែសំខាន់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង តំបន់ ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ លោកប្រធានាធិបតី Joe Biden បានឯកភាពជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីទិសដៅ និងវិធានការអនុវត្តន៍ក្របខណ្ឌថ្មីនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងនោះមានវិស័យសុខាភិបាល សន្តិសុខសង្គម ថាមពលបៃតង បច្ចេកវិទ្យាខ្ពស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top