• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមសន្យាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយបដិវត្ត ៤.០


សហគ្រាសវៀតណាមសន្យាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយបដិវត្ត ៤.០

“APEC ២០១៧៖ ឱកាសអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពសម្រាប់សហគ្រាស” គឺជាប្រធានបទរបស់វេទិកា ដោយសមាគមសហគ្រាសវ័យក្មេងហាណូយ រួមសហការជាមួយមូលនិធិអន្តរជាតិការពារធម្មជាតិ (WWF) វៀតណាម​រៀប​ចំនាថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។

នៅក្នុងវេទិកានេះ អង្គប្រជុំបានឲ្យដឹងថា បដិវត្ត ៤.០ បានបើកចេញនូវឱកាស និងការសាកល្បងជាច្រើនសម្រាប់សហគ្រាស ហើយទាមទារឲ្យសហគ្រាសគប្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងរឹងមាំដើម្បីឈានចូលបដិវត្តនេះ។

អញ្ជើញថ្លែងមតិនៅទីនេះ អ្នកជំនាញការសេដ្ឋកិច្ច Pham Chi Lan បានឲ្យដឹងថា៖

“បច្ចេកវិទ្យាបម្រើឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់បំផុតនៃសម័យបច្ចេកវិទ្យា​ឌីជីថលគឺជាទិន្នន័យ។ សហគ្រាសវៀតណាមសុទ្ធសឹងជាសហគ្រាសវ័យក្មេង ហើយគេនឹងត្រូវធ្វើការជាមួយគ្នា ធ្វើការជាមួយដៃគូផ្សេងៗទៀត។ ដូច្នេះគេត្រូវមានភាពក្លាហាន ក៏ដូចជាការទទួលខុសត្រូវ សមត្ថភាព​ ដើម្បីបំពេញការងារជាមួយដៃគូទាំងនោះ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top