• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមនិងបង់ក្លាដែសគួរតែ បំផុសគំនិតច្នៃប្រឌិតបង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងពាណិជ្ជកម្ម

នាថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៨ ជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែស នៅរដ្ឋធានី Dhaka ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញ ចូលរួមនិងថ្លែងមតិនៅវេទិកាសហគ្រាសវៀតណាម-បង់ក្លាដែស។ 


 ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធបណ្ដាសភាពាណិជ្ជកម្ម
ឧស្សាហកម្មបង់ក្លាដែសលោក Shafiul Islam (រូបថត៖ TTXVN)

ថ្លែងមតិទៅកាន់សហគមន៍សហគ្រាសនៃប្រទេសទាំងពីរ លោក Tran Dai Quang សង្កត់ធ្ងន់ថា នាបច្ចុប្បន្ន វៀតណាមបន្តជាទីមកដល់គួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស។ ក្រៅពីនោះ សហគ្រាសវៀតណាមកាន់តែអភិវឌ្ឍន៍អំពីទ្រង់ទ្រាយផង និងទាក់ទងផ្ទាល់ជាមួយបច្ចេកវិទ្យាថ្មីរបស់ពិភពលោកទៀតផង។ វៀតណាមមានគោលបំណងចង់ជំរុញសកម្មភាពវិនិយោគនៅបង់ក្លាដែស ហើយក៏ស្វាគមន៍សហគ្រាសបង់ក្លាដែសមកបណ្ដាក់​ទុន​ នៅវៀតណាមក្នុងវិស័យនានាដែលបង់ក្លាដែសមានឧត្តមភាពនិងវៀតណាមមានតម្រូវការ។

ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា សហគមន៍សហគ្រាសនៃប្រទេសទាំងពីរមិនត្រឹមតែជាចំណុចស្នូលនៃដំណើរការសហប្រតិបតិ្តការសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាស្ថាបនិកនៃគំនិតច្នៃប្រឌិតថ្មី បង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមពិធីបើក “ទិវាវប្បធម៌វៀតណាមនៅបង់ក្លាដែស” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក​ទី​៤៥​ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បង់ក្លាដែស។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Dhaka បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់​ក្លា​ដែសចាប់ពីថ្ងៃទី៤ដល់ទី៦ មិនា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីលោក Abdul Hamid៕

តាម VOV5 -វិទ្យសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top