• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អន្តរជាតិបន្តវាយប្រហារ និងដាក់សម្ពាធលើអ៊ីស្រាអែលក្នុងបញ្ហាតំបន់ហ្គាហ្សា

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសក្នុងតំបន់ និងពិភពលោកបានបន្តថ្កោលទោស និងវាយប្រហារលើយុទ្ធនាការយោធាដែលអ៊ីស្រាអែលកំពុងប្រតិបត្តិនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការយ៉ាងខ្លាំងដើម្បីបញ្ចប់ជម្លោះ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអេស្បាញ លោក Pedro Sanchez ប្រធានាធិបតីទួរគី Recep Tayyip Erdogan បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែលគ្មានបំណងស្វែងរកសន្តិភាពទេ ហើយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ផ្ទាល់ស្វែងរកការបំផ្លាញកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាព។ ទន្ទឹមនឹងនោះ ថ្លែងនៅឯ មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់អ៊ីស្រាអែលថាកំពុងស្វែងរកការបំផ្លាញតំបន់មជ្ឈិមបូព៌ាទាំងមូល។

ជាមួយគ្នានេះ ប្រភពអ៊ីស្រាអែលមួយចំនួនបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ដែលជាសម្ព័ន្ធមិត្តលំដាប់លេខមួយរបស់អ៊ីស្រាអែល ក៏កំពុងដាក់សម្ពាធខ្លាំងលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Netanyahu លើបញ្ហាតំបន់ហ្គាហ្សាផងដែរ។ ប៉ុស្តិ៍លេខ ១២ កាលពីម្សិលមិញបានអត្ថាធិប្បាយថា នៅក្នុងកិច្ចប្រជុំរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី ២៩ ខែកញ្ញា លោក Netanyahu អាចត្រូវបានបង្ខំឱ្យធ្វើសម្បទានធំតាមផែនការរបស់សហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងស្ថានភាពនៅលើដីនៅតំបន់ហ្គាហ្សា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនាថ្ងៃទី ២៧ ខែកញ្ញាថា កងទ័ពរបស់ប្រទេសបានកាន់កាប់ជាងពាក់កណ្តាលនៃទីក្រុងហ្គាហ្សា បន្ទាប់ពីប្រជាជនជាង ៨០០.០០០ នាក់ក្នុងចំណោមប្រជាជនប្រមាណ ១ លាននាក់នៅទីនោះបានជម្លៀសចេញពីតំបន់នោះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៦)។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានចូលរួមព្រឹត្តិការណ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។

Top