• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅឯបរទេសរីករាយជាមួយនិទាឃរដូវស្រុកកំណើត ២០២៥

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ កម្មវិធីនិទាឃរដូវស្រុកកំណើត ឆ្នាំ ២០២៥ អបអរសាទរនិទាឃរដូវឆ្នាំម្សាញ់សប្តស័ក ២០២៥ បានប្រារព្ធឡើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
ការសម្តែងសិល្បៈដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ សិស្សដើមកំណើត វៀតណាម ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ពហុបំណង ខេត្តសៀមរាប។ រូបថត៖ Huynh Thao/VNA

ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ មានអត្ថន័យពិសេសជាច្រើន ជាឆ្នាំចុងក្រោយក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងជាបុព្វបទសម្រាប់ការរៀបចំមហាសន្និបាតបក្សលើកទី១៤ ប្រកបដោយជោគជ័យ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំដែលបង្ហាញពីការផ្លាស់ប្តូរដ៏ខ្លាំងក្លារបស់ប្រទេសជាតិ ដោយឈានដល់យុគសម័យថ្មី "យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ

នាថ្ងៃដដែល ថ្ងៃទី ១៩ មករា កម្មវិធីជួបប្រាស្រ័យ និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥ បានប្រព្រឹត្តទៅក្នុងបរិវេណស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ដែលជាទីភ្នាក់ងារកុងស៊ុលទទួលបន្ទុកខេត្តភាគពាយ័ព្យនៃកម្ពុជាចំនួន ៧ រួមមាន បាត់ដំបង សៀមរាប ពោធិសាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងព្រះវិហារ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Thanh Van អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សង្ឃឹមថា នាពេលខាងមុខ ប្រជាជនវៀតណាមនឹងលើកតម្កើងប្រពៃណីសាមគ្គីភាព រក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិ រួមវិភាគទានជាក់ស្តែងក្នុងការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនៃទំនាក់ទំនងវៀតណាម-កម្ពុជា។

នៅថ្ងៃទី ១៩ ខែមករា កម្មវិធី និទាឃរដូវស្រុកកំណើត ត្រូវបានប្រារព្ធឡើងនៅប្រទេសបែលហ្សិក និងឥណ្ឌា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

នាថ្ងៃទី ៤ មិថុនា គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Nguyen Hoang Hiep បានចូលរួមវេទិកាសកលស្តីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ (GP2025) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) បានធ្វើជាប្រធាន ហើយរដ្ឋាភិបាលស្វីសធ្វើជាម្ចាស់ផ្ទះនៃវេទិកានៅឆ្នាំនេះ។

Top