• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី អាហ្សង់ទីន និងឆែក ទទួលអំណរបុណ្យចូលឆ្នាំថ្ងៃប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tu (រូបថត៖ Vnanet.vn)
 

នៅទីក្រុង​សេអ៊ូល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tu មានបំណង​ចង់​ឲ្យសមាគម​ និងអង្គការរបស់ជនវៀតណាមនៅ   កូរ៉េខាងត្បូងនឹង​ខិតខំប្រឹង​ប្រែងប​ន្ថែមទៀ​តជា​មួយស្ថា​នទូត​ ដើ​ម្បីរួមចំណែកដល់គោលដៅរួមនៃការអភិវឌ្ឍចំណងមិត្តភា​ព និងកិច្ចសហប្រតិបត្តិការវៀតណា​ម - កូរ៉េខាង​ត្បូងឡើង​ដល់កម្រិតថ្មី។នាបច្ចុប្បន្ន មានប្រជាជនវៀតណាមជាង ​១៩០.០០០ នាក់កំពុងរស់នៅ ​ធ្វើការ​និង​សិក្សានៅកូរ៉េខាងត្បូង។

សហគមន៍​ជនវៀតណាម​នៅកូរ៉េខាងត្បូងកំពុងរីកចម្រើនដោយ​ឥតឈប់​ឈរហើយក្លាយ​ទៅជាសហគមន៍​ជនវៀត​ណាម ​ដែលមានសមិទ្ធិផលដ៏ល្អៗជាច្រើនដើម្បីរួមវិ​ភាគទានដល់មាតុប្រទេសវៀតណា​ម។
 
នៅទី​ក្រុង​ហ្សាការតា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quan​g​ បានអះអាងថាទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី នឹងកាន់តែជឿនលឿនថែមទៀតនៅឆ្នាំ ២​០២០ នៅពេល​ដែលប្រទេសទាំងពីរ​ទទួលតួនាទី​ជាសមាជិក​មិនអចិន្រ្តៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ វៀត​ណាមក៏ទទួលតួនាទីជា ប្រធានអាស៊ាន ហើយប្រទេ​សទាំងពីរប្រារព្ធខួបលើក​ទី ៦៥ នៃទិវា​បង្កើត​ទំនាក់​ទំនងកា​រទូត​ផងដែរ ។
 
នៅអាហ្សង់ទី​ន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung មានបំណង​ចង់បង​ប្អូន​អាណិន​ជនដើមកំណើតវៀតណាម នឹងបន្តរក្សាអត្តសញ្ញាណជាតិ ជិតស្និទ្ធថែមទៀតជាមួយស្រុកកំណើត ព្រមទាំង​កសាង​សហគមន៍ជនវៀតណាមកាន់តែរឹងមាំ និងសា​មគ្គីគ្នានៅអាហ្សង់ទីនដើម្បីក្លាយទៅជាស្ពា​ន តភ្ជាប់​ជម្រុញទំនាក់​ទំនងមិត្ត​ភាពប្រពៃណី​រវាងវៀត​ណាម​និង​អាហ្សង់ទីន​ឲ្យកាន់​តែអភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាថែម​ទៀតផង​ដែរ ។
 
នៅរដ្ឋធានី Praha  នៃសាធារណរដ្ឋឆែក សមាគមយុវជននិស្សិតវៀតណាមនៅ ឆែក សហការជា​មួយសមាគម​និស្សិតវៀត​ណាម​នៅសាកលវិទ្យាល័យ CZU បានរៀបចំកម្មវិធី“ ​ បុណ្យតេត Festival ​២០២០” សំរាប់យុវជន​និងនិស្សិតវៀត​ណាម​ ដែលកំពុងសិក្សានិងធ្វើការនៅសាធារណរដ្ឋឆែក។ ចំណុច​សំខាន់ៗនៃកម្មវិធី“​ បុណ្យ​តេត​ Festival ២០២០” ឆ្នាំនេះរួមមានសកម្មភាពដូចជាការវេច​នំអន្សមធ្វើណែម និងតុបតែង“ ​ស្ពកផ្លែឈើ ៥ មុខ” ជា​ដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top