ព័ត៌មាន
សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo
ក្នុងបរិបទនោះ ស្មារតីសាមគ្គីភាព និងមនុស្សធម៌របស់ប្រជាជន វៀតណាមលើពិភពលោកបានក្លាយទៅជាជំនួយស្មារតីដ៏ធំធេង រួមចំណែកជួយជនរួមជាតិឆ្លងផុតការលំបាក។
នៅប្រទេសឡាវ ឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម គណៈកម្មាធិការបក្សនៃក្រសួងការបរទេស និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន វៀតណាមនៅឯបរទេស នាថ្ងៃទី ១០-១១ ខែតុលា គណៈកម្មាធិការបក្ស និងស្ថានទូតវៀតណាមប្រចាំនៅឡាវបានរៃអង្គាសថវិកាបានចំនួន ៧៣០ លានដុង (២៩ ៧៩៦ ដុល្លារអាមេរិក)។ កម្មាភិបាល និយោជិត ជាច្រើននាក់ នៅស្ថានទូត ទីភ្នាក់ងារតំណាងវៀតណាមនៅឡាវ និងតំណាងសហគមន៍ជនវៀតណាមនៅឡាវបានចូលរួមសកម្មភាពរៃអង្គាសប្រាក់យ៉ាងសកម្ម។
ក្នុងពេលជាមួយគ្នានោះ សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆេកបានរៃអង្គាសប្រាក់ចំនួន ១,៥ ពាន់លានដុង (៦១.២២៤ ដុល្លារអាមេរិក) ដើម្បីជួយជនរួមជាតិក្នុងប្រទេសជំនះផលវិបាកនៃព្យុះ Bualoi និង Matmo ។