ព័ត៌មាន
សម្របសម្រួលដើម្បីធានាជោគជ័យនៃដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋសភាទៅកាន់ប្រទេសស្វីស ម៉ារ៉ុក និងសេណេហ្គាល់
ក្នុងបណ្តាជំនួបពិភាក្សានេះ លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានគូសបញ្ជាក់ពីដំណើរបំពេញទស្សនកិច្ចការងារ របស់ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅចូលរួមសន្និសីទអន្តរជាតិនៃប្រធានរដ្ឋសភាពិភពលោក (IPU) លើកទី៦ នៅប្រទេសស្វីស ជាមួយនឹងសកម្មភាពទ្វេភាគីនៅស្វីស។
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ារ៉ុក និងសេណេហ្គាល់ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកក្កដា ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ វៀតណាមចំពោះ IPU ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីជាមួយសេណេហ្គាល់ ម៉ារ៉ុក ស្វីស ជាប្រទេសទាំងបីក្នុងសហគមន៍ Francophonie។ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang សង្ឃឹមថា ដំណើរបំពេញការងារនឹងសម្រេចបានលទ្ធផលសំខាន់ៗ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព នវានុវត្តន៍ បង្កើតបុព្វបទដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងប្រទេសទាំងបីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតនៃប្រទេសសេណេហ្គាល់ ម៉ារ៉ុក និងស្វីសទាំងអស់បានបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាវៀតណាម ដោយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងក្លាយជាព្រឹតិ្តការណ៍ថ្មីក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេស។ ឯកអគ្គរដ្ឋទូតទាំងបីបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពនានានៃក្រសួងការបរទេស ស្ថាប័នរដ្ឋសភាវៀតណាម ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណើរបំពេញការងារ ធានាបានជោគជ័យ៕