ទិដ្ឋភាពនៃសម័យសួរដេញដោល (រូបថតៈ http://baochinhphu.vn/)
សម័យសួរដេញដោលបានប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤។ ខ្លឹមសារសម្រាប់សួរដេញ ដោលរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung គឺប្រមូលផ្តុំទៅលើដំណោះស្រាយជម្រុញការដោះស្រាយ របបសម្រាប់ជនមានគុណូបការៈ និងស្ថានភាពជាក់ស្តែងនៃការងារគ្រប់គ្រង រដ្ឋអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឆ្លើយសំណួរអំពីការលើកកំពស់ទិន្នផលផលិតផល រដ្ឋមន្ត្រី លោក Dao Ngoc Dung បានឲ្យដឹងថា៖
“គប្បីប្រមូលផ្តុំលើការរៀបចំឡើងវិញ រចនាសម្ព័ន្ធប្រភពធនធានមនុស្ស ដើម្បីជម្រុញ ទិន្នផលផលិតកម្ម។ ប្រមូលផ្តុំលើការបណ្តុះបណ្តាលដោយមានការតភ្ជាប់ ជាមួយអង្គភាព អាជីវកម្ម។ ជាពិសេសផ្លាស់ប្តូរថ្មីនូវការអនុវត្តបច្ចេកវិទ្យា”។
ការងារគ្រប់គ្រងប្រកបដោយសុវត្ថិភាពបណ្តាញអ៊ីនធើណែត ការដោះស្រាយបញ្ហា បុគ្គល អង្គការដែលបង្ហោះព័ត៌មានមូលបង្កាច់ខុស ពីការពិតលើមធ្យោបាយផ្សព្វផ្សាយ អេឡិចត្រូនិកជាខ្លឹមសារដែលត្រូវបានតំណាងជាច្រើន ផ្តោតការយកចិត្តទុកដាក់នៅក្នុងការសួរដេញ ដោលរដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan។ លោកTruong Minh Tuan បានឲ្យដឹងថា៖
“ក្រសួងបានចេញផ្សាយសារាចរលេខ ៣៨ កំណត់លំអិតអំពីការផ្តល់ព័ត៌មានសធារណៈឆ្លងដែន ហើយមានមូលដ្ឋានច្បាប់ជាជំហានដំបូង ដើម្បីតម្រូវឲ្យអង្គភាពអាជីវកម្ម ផ្តល់ព័ត៌មានឆ្លងដែនដកចេញ នូវព័ត៌មានមិនពិតតាមច្បាប់របស់វៀតណាម។ ចំពោះដំណោះស្រាយបច្ចេកទេស នាពេលខាងមុខ ក្រសួងនឹងអនុវត្តវិធានការ ចាំបាច់ ដោយតម្រូវឲ្យអង្គភាពអាជីវកម្ម ដូចជា Google, Facebook ឲ្យគោរពតាម ច្បាប់វៀតណាម។ ដំណោះស្រាយមួយទៀតគឺបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅរាំងស្កាត់ព័ត៌មានអាក្រក់ ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម