• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ គ្រោងនឹងបើកនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខ

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ សម័យប្រជុំលើកទី ១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ក្រោយរយៈពេល ១,៥ ថ្ងៃធ្វើការ។
  សម័យប្រជុំលើកទី ១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (រូបថត៖ VTV)  

អញ្ជើញថ្លែងមតិក្នុងពិធីបិទ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា រាល់ខ្លឹមសារត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ដោយសម្រេចបានការស្រុះចិត្តគំនិតគ្នាខ្ពស់។ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការពិចារណា និងសម្រេចលើបញ្ហាជាច្រើន ក្នុងនោះមានគោលការណ៍ផ្លាស់ប្ដូរគោលដៅប្រើប្រាស់ព្រៃឈើ ដីព្រៃឈើ និងដីដាំដំណាំស្រូវចាប់ពី ២ រដូវឡើងទៅនៃគម្រោង សាងសង់សំណង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងភាគខាងកើតដំណាក់កាល ២០២១ - ២០២៥; បូកសរុបសម័យប្រជុំលើកទី៣ និងផ្តល់មតិយោបល់អំពីការត្រៀមរៀបចំសម័យប្រជុំលើកទី ៤ របស់រដ្ឋសភា និង ផ្តល់មតិយោបល់លើរបាយការណ៍លទ្ធផលសិក្សាស្រាវជ្រាវល្បឿនសាងសង់ផ្លូវ Truong Son Dong។

តាមផែនការ សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបើកនាថ្ងៃទី ២០ តុលាខាងមុខ ហើយគ្រោងនឹងបិទបញ្ចប់នាថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២២។ នៅក្នុងសម័យប្រជុំលើកទី ៤ រដ្ឋសភាគ្រោងនឹងផ្ដោតសំខាន់លើការងារនីតិបញ្ញត្តិ បញ្ហាសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ការឃ្លាំមើល បញ្ហាសំខាន់ៗមួយចំនួនទៀត ក៏ដូចជាអនុម័តលើច្បាប់ និងសេចក្ដីសម្រេចចិត្តមួយចំនួនទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top