• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

រាល់ខ្លឹមសារដែលរដ្ឋសភាបានស្នើរត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ពេញលេញ រួមទាំងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាកម្មសិទ្ធត្រួតគ្នា និងវិនិយោគត្រួតគ្នាក្នុងប្រព័ន្ធស្ថាប័នឥណទាន។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងសម័យប្រជុំលើកទី ២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យរបាយការណ៍បូកសរុបខ្លឹមសារត្រួតពិនិត្យអំពីការអនុវត្តសេចក្តីសម្រេចចិត្តមួយចំនួនរបស់រដ្ឋសភានីតិកាលទី ១៤ ស្ដីពីការឃ្លាំមើលប្រធានបទ និងសួរដេញដោល។

អញ្ជើញបង្ហាញរបាយការណ៍ផ្ទៀងផ្ទាត់របស់ស្ថាប័នរដ្ឋសភាអំពីវិស័យធនាគារ អនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thuy Ngan បានឲ្យដឹងថា៖ រាល់ខ្លឹមសារដែលរដ្ឋសភាបានស្នើរត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ពេញលេញ រួមទាំងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាកម្មសិទ្ធត្រួតគ្នា និងវិនិយោគត្រួតគ្នាក្នុងប្រព័ន្ធស្ថាប័នឥណទាន។ លទ្ធផលនៃការដោះស្រាយបំណុលអាក្រក់ទទួលបានលទ្ធផលវិជ្ជមាន។ ឥណទានមានកំណើនសមស្រប ហើយគុណភាពឥណទានត្រូវបានកែលម្អ។

ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអះអាងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ រដ្ឋាភិបាលនឹងផ្តោតសំខាន់លើការដោះស្រាយការលំបាក និងឧបសគ្គនានាក្នុងដែនសមត្ថកិច្ច។ ទាក់ទិននឹងវិស័យធនាគារ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នឹងផ្ដោតសំខាន់លើការបង្កលក្ខណៈងាយស្រួលដល់អង្គការ និងបុគ្គលនានាទទួលបានប្រភពទុននិងលើកកម្ពស់ផលិតកម្ម និងអាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top