• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ១៦ នៃគណកម្មធិការចម្រុះ វៀតណាម - រ៉ូម៉ានីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


 សម័យប្រជុំលើកទី ១៦ នៃគណកម្មធិការចម្រុះ វៀតណាម - រ៉ូម៉ានីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
 

នាថ្ងៃទី៤ ​ខែតុលា ឆ្នាំ២០១៩ នៅប្រទេសរ៉ូម៉ានី បានប្រព្រឹត្តិទៅ សម័យប្រជុំលើកទី ១៦ នៃគណកម្មធិការចម្រុះ វៀត​ណាម - រ៉ូម៉ានីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមសហអធិបតីភាពរបស់លោក Tran Tuan Anh រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្មនិងពាណិជ្ជកម្មវៀត​ណាម និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ​អាជីវកម្ម ​ពាណិជ្ជកម្ម និង​សហគ្រាស​ លោក​ Stefan Radu Oprea ។
 
នៅក្នុងសម័យ​ប្រជុំនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការជំរុញសកម្មភាព ពាណិជ្ជកម្ម សំដៅជួយឧបត្ថ​ម្ភដល់​សហគ្រាស​នៃប្រទេសទាំងពីរ ក្នុងការស្វែងរ​កទីផ្សារបង្កើនការជួបប្រា​ស្រ័យ ផ្លាស់​ប្ដូរ​អំពី​ព័ត៌​មាន​ច្បាប់​និង​កិច្ច​សហប្រតិបត្តិការធ្វើអាជីវកម្ម។​ ភាគីទាំងពីរបាន​ឯកភាព​គ្នាបង្កើត​ក្រុមការងារ​រួម​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​ធ្វើការវិភាគនិងវាយតំលៃលើស្ថានភាពនៃការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មទ្វេភាគី ដោយផ្តល់នូវ​ដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទាក់ទងនឹងការវិនិយោគ វៀតណាមគាំទ្រ​ក្រុមហ៊ុន​រ៉ូម៉ានីដើម្បី​វិនិយោគ​លើវិស័យ​ដែល​រ៉ូម៉ានី​មាន​ប្រៀប​ខ្លាំង​ដូច​ជា​ធ្វើអាជីវកម្ម​ប្រេង​ឧស្ម័ន​ ការចម្រាញ់គីមីឥន្ធនៈ ការតំឡើងនាវាឧ​​ស្សាហ​ក​ម្មមេកានិក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top