ព័ត៌មាន
សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាសម័យប្រជុំជាប្រវត្តិសាស្ត្រ
អញ្ជើញចូលរួមបិទសម័យប្រជុំមានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន រួមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ
អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ។ សម័យបិទកិច្ចប្រជុំត្រូវបានផ្សាយបន្តផ្ទាល់តាមវិទ្យុសម្លេងវៀតណាម
និងទូរទស្សន៍វៀតណាម។
ក្នុងសម័យប្រជុំនេះ
រដ្ឋសភាបានពិនិត្យ ផ្តល់យោបល់ និងសម្រេចលើបរិមាណការងារដ៏ច្រើន
ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដោយមានខ្លឹមសារសំខាន់ៗ
ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការនៃការផ្លាស់ប្តូរថ្មី ការកែលម្អស្ថាប័ន
និងការបង្រួមក្បាលម៉ាស៊ីនដឹកនាំ។ រដ្ឋសភាបានអនុម័តលើច្បាប់ចំនួន៣៤
សេចក្តីសម្រេចចិត្តចំនួន ៣៤ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៦។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន
មានប្រសាសន៍ថា៖ “នេះជាសម័យប្រជុំដែលមានមាតិកានីតិបញ្ញត្តិធំបំផុតមិនធ្លាប់មាន។
ជាពិសេស រដ្ឋសភាបានពិភាក្សា និងអនុម័តលើសេចក្តីសម្រេចចិត្ត វិសោធនកម្ម
និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
រដ្ឋសភាបានអនុម័តសេចក្តីសម្រេចបង្កើតក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោតជ្រើស
រើសប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងអនុម័តអនុប្រធាន
និងសមាជិកក្រុមប្រឹក្សា។
ទាំងនេះគឺជាការសម្រេចចិត្តដ៏សំខាន់ក្នុងការរៀបចំដោយប្រុងប្រយ័ត្នសម្រាប់ការបោះឆ្នោតនៅខែមីនា
ឆ្នាំ ២០២៦។ ការ ងារបុគ្គលិកត្រូវបានអនុវត្តស្របតាមបទប្បញ្ញត្តិរបស់បក្ស
និងច្បាប់រដ្ឋ”។
ប្រធានរដ្ឋសភា
លោក ត្រឹន ថាញ់ មិន បានអះអាងថា សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥
ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាសម័យប្រជុំជាប្រវត្តិសាស្ត្រ។
“សម័យប្រជុំលើកទី
៩ ជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញ
និងនីតិបញ្ញត្តិនៃរដ្ឋសភានីតិកាលទី១៥។ សេចក្តីសម្រេចចិត្ត និងច្បាប់ដែលបានអនុម័តនៅក្នុងសម័យប្រជុំនេះ
គឺជាបដិវត្តន៍ ដែលចាប់ផ្តើមកំណែទម្រង់ស្ថាប័ន
និងភារកិច្ចតម្រង់ទិសសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
រដ្ឋសភានឹងបន្តធ្វើការច្នៃប្រឌិតយ៉ាងទូលំទូលាយ ពង្រឹងសមត្ថភាពនីតិបញ្ញត្តិ
ត្រួតពិនិត្យ និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ”។
សម័យប្រជុំលើកទី៩
នៃរដ្ឋសភានីតិកាលទី១៥ ចែកចេញជា ២ ដំណាក់កាល ពោលគឺដំណាក់កាលទី១ ចាប់ពីថ្ងៃទី៥
ដល់ថ្ងៃទី២៩ ខែឧសភា និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៧ ខែមិថុនា
ឆ្នាំ២០២៥៕