• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២៦ ខែមេសា

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមនិងថ្លែងសុន្ទរកថាបើក ហើយរួមជាមួយបណ្តាអនុប្រធានរដ្ឋសភាផ្លាស់ប្តូរវេនដឹកនំាសម័យប្រជុំ។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួម និងថ្លែងសុន្ទរកថាបើក (រូបថត៖ Doan Tan/TTXVN)  

ការិយាល័យរដ្ឋសភា នៅថ្ងៃទី១៣ ខែមេសា បានឲ្យដឹងថា សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកនៅថ្ងៃទី១៤ ខែមេសា ហើយគ្រោងនឹងបិទនៅថ្ងៃទី២៦ ខែមេសា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមនិងថ្លែងសុន្ទរកថាបើក ហើយរួមជាមួយបណ្តាអនុប្រធានរដ្ឋសភាផ្លាស់ប្តូរវេនដឹកនំាសម័យប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើការងារបង្កើតច្បាប់និងបណ្តាបញ្ហាសេដ្ឋកិច្ចសង្គម; ផ្តល់យោបល់លើសំណើកម្មវិធីត្រួតពិនិត្យរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឆ្នាំ២០២៣; របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យប្រធានបទ "ការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការងារធ្វើផែនការចាប់តាំងពីច្បាប់ផែនការចូលជាធរមាន"; របាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តការសន្សំសំចៃ និងការប្រឆាំងការខ្ជះខ្ជាយក្នុងឆ្នាំ ២០២១។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏នឹងផ្តល់យោបល់លើការរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៣; ពិចារណានិងសម្រេចលើចំនួនសមាជិកនៃគណៈកម្មាធិការលទ្ធកម្មនៃអយ្យការប្រជាជនកំពូល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top