• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមុទ្រគឺជាលំហរដ៏សំខាន់ចម្បងសម្រាប់ការរស់នៅនិងអភិវឌ្ឍរបស់ប្រទេសវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងដូច្នេះនៅក្នុងជំនួបជាមួយលោក Tomas Heidar ប្រធានចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម កាលពីរសៀលថ្ងៃទី ៦ ឧសភា នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក្នុងជំនួបជាមួយលោក Tomas Heidar ប្រធានចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS)។ (រូបថត៖ VNA) 

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមុទ្រដើរតួនាទីដ៏ធំធេងសម្រាប់វៀតណាម ជាពិសេសក្នុងបរិបទដែលវៀតណាមចង់ក្លាយជាប្រទេសសមុទ្រដ៏ខ្លាំងមាំមួន ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព សន្តិសុខ និងសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រីក៏បានរំលេចតម្លៃនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ឆ្នាំ ១៩៨២) ដោយចាត់ទុកវាជារដ្ឋធម្មនុញ្ញសម្រាប់មហាសមុទ្រ បង្កើតក្របខ័ណ្ឌច្បាប់គ្រប់គ្រងគ្រប់សកម្មភាពនៅសមុទ្រ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសណ្តាប់ធ្នាប់ ការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រ បម្រើការអភិវឌ្ឍនៅសមុទ្រ និងមហាសមុទ្រ រួមទាំងសមុទ្រខាងកើតផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងសារជាថ្មីអំពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគោរពយ៉ាងម៉ឺងម៉ាត់និងប្រតិបត្តិតាមច្បាប់អន្តរជាតិ ដោះស្រាយដោយសន្តិវិធីនូវការខ្វែងគំនិត និងវិវាទ រួមទាំងវិវាទទាក់ទងនឹងសមុទ្រផងដែរ។

រីឯខ្លួនវិញ ប្រធានចៅក្រម ITLOS លោក Tomas Heidar បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងសកម្មរបស់វៀតណាមចំពោះការងាររបស់ ITLOS ការផ្តល់យោបល់យ៉ាងសកម្មរបស់វៀតណាមអំពីការប្រែប្រួលអាកាសធាតុ ហើយការតែងតាំងអ្នកជំនាញច្បាប់ដ៏ឆ្នើមរបស់វៀតណាមសម្រាប់មុខតំណែងចៅក្រម ITLOS សម្រាប់អាណត្តិ ២០២៦-២០៣៥ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top