• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស លោក ត្រឹន កឹមទូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវ នាយប់ថ្ងៃទី៩ ខែមេសា សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិម លោក ត្រឹន កឹម ទូ បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រចាំការនៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា។

កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (រូបថត៖ ភឿង ហ័រ/TTXVN)

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិម លោក ត្រឹន កឹមទូ នៅកម្ពុជា ដែលដំណើរទស្សនកិច្ចនេះបង្កប់ដោយអត្ថន័យនយោបាយនិងវប្បធម៌យ៉ាងជ្រាលជ្រៅជាច្រើន។

ប្រជាជនកម្ពុជាកំពុងរៀបចំអបអរសាទរចូលឆ្នាំថ្មីប្រពៃណី។ លើសពីនេះ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅបន្ទាប់ពីវៀតណាមបានរៀបចំប្រកបដោយជោគជ័យ មហាសន្និបាតតំណាងតូទាំងប្រទេសលើកទី ១៤ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ដោយបានសុក្រិតក្បាលម៉ាស៊ីនដឹកនាំ និងអនុវត្តទិសដៅយុទ្ធសាស្ត្រថ្មីៗ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិម លោក ត្រឹន កឹម ទូ បានផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាលើទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលបានសម្រេច។ សំខាន់បំផុតគឺផ្តោតលើការពង្រឹងទំនាក់ទំនងឲ្យកាន់តែមានខ្លឹមសារ និងភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន៕

តាម​ vovworld.vn/km-KH

កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប

កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប

“កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៣ ត្រូវតែសម្របសម្រួលជាមួយបណ្តាកងកម្លាំង គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីកសាងប្រព័ន្ធការពារជាតិក្នុងប្រជាជនទាំងមូល ប្រៀបយុទ្ធសាស្រ្តក្នុងប្រជាជនទាំងមូល ដែលភ្ជាប់ជាមួយនឹងរបៀបយុទ្ធសាស្ត្រសន្តិសុខប្រជាជន និងកសាងប្រៀបយុទ្ធសាស្រ្តទឹកចិត្តប្រជាជន ដ៏រឹងមាំ”។

Top