ព័ត៌មាន
សភាជាន់ទាបអាមេរិក អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាចំណាយសំដៅទប់ស្កាត់ហានិភ័យនៃការបិទទ្វាររដ្ឋាភិបាល

ប្រធានាធិបតីអាមេរិក លោក Donald Trump
ដោយមានសំលេងគាំទ្រចំនួន ៣០០ និងសម្លេងប្រឆាំងចំនួន ១២៨ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ សភាជាន់ទាប់របស់អាមេរិក បានអនុម័តលើកកញ្ចប់ថវិកាចំណាយសម្បទាន ដើម្បីធានាថារាល់សកម្មភាពរបស់រដ្ឋអំណាចរបស់សហរដ្ឋអាមេរិក ក៏ដូចជា ចៀសវាងពីការបិទទ្វាររដ្ឋាភិបាលសារជាឡើងវិញផងដែរ។
សេចក្តីព្រាងច្បាប់នៃថវិកាចំណាយខាងលើនេះ ត្រូវបានដាក់ជូនទៅប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីចុះហត្ថលេខាឲ្យអនុញ្ញាតឲ្យក្លាយទៅជាច្បាប់ផងដែរ។ សេតវិមានបានឲ្យដឹងថា លោក Trump មានគោលបំណងចង់អនុម័តតាមរយៈវិធានការនេះ ប្រសិនបើមិនដូច្នេះទេ រដ្ឋាភិបាលមួយផ្នែកនៃសហរដ្ឋអាមេរិក នឹងត្រូវបិទទ្វារពីពាក់កណ្តាលអធ្រាតនាថ្ងៃទី១៥ ខែកុម្ភៈ (តាមម៉ោងតំបន់)។ មុននោះ សេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ ត្រូវបានអនុម័តដោយព្រឹទ្ធសភា ដោយមានសម្លេងគាំទ្រច្រើនលើសលប់ (សម្លេងគាំទ្រចំនួន ៨៣ និងសម្លេងប្រឆាំងចំនួន ១៦) ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម