• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស.ប.បកូរ៉េយល់ស្របបញ្ជូនគណៈប្រតិភូចូលរួមអូឡាំពិក PyeongChang ២០១៨

តាមអនុរដ្ឋមន្រ្តីលោក Chun Hae-sung ថា ស.ប.ប កូរ៉េនឹងបញ្ជូនគណៈប្រតិភូរួមមានគណៈកម្មាធិការអូឡាំពិកជាតិ អត្តពលិក អ្នកគាំទ្រ ក្រុមសំដែងសិល្បៈ ក្រុមកីឡាករក្បាច់គុន Taekwondo និងអ្នកកាសែត ទៅចូលរួមព្រឹត្តិការណ៍ពោលខាងលើ។


ដ្ឋមន្រ្តីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក Cho Myoung-gyon (ខាងស្ដាំ)
និង ប្រធានគណកម្មាធិការបង្រួបបង្រួមសន្តិភាពកូរ៉េខាងជើងលោក Ri Son-gwon
ក្នុងជំនួបចរចានាថ្ងៃទី៩ មករា (រូបថត៖ Yonhap/TTXVN)

ស.ប.បកូរ៉េនឹងបញ្ជូនគណៈប្រតិភូធំមួយទៅចូលរួមមហោស្រពកីឡាអូឡាំពិករដូវរងានៅ PyeongChang ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ទី២៥ កុម្ភៈ ខាងមុខ។ អនុរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Chun Hae-sung បានប្រកាសដូច្នេះជាមួយមជ្ឈដ្ឋានសារព័ត៌មាន ក្នុងជំនួបចរចាលើកដំបូងរវាងប្រទេសកូរ៉េទាំង២ ក្នុង​រយៈពេល២ឆ្នាំកន្លងទៅ ដែលកំពុងប្រព្រឹត្តទៅ នៅភូមិឈប់បាញ់ Panmunjeom។ តាមអនុរដ្ឋមន្រ្តីលោក Chun Hae-sung ថា ស.ប.ប កូរ៉េនឹងបញ្ជូនគណៈប្រតិភូរួមមានគណៈកម្មាធិការអូឡាំពិកជាតិ អត្តពលិក អ្នកគាំទ្រ ក្រុមសំដែងសិល្បៈ ក្រុមកីឡាករក្បាច់គុន Taekwondo និងអ្នកកាសែតទៅចូលរួមព្រឹត្តិការណ៍ពោលខាង​លើ​។

អនុរដ្ឋមន្រ្តីលោក Chun Hae-sung ក៏បានឲ្យដឹងថែមទៀតថា ភាគីកូរ៉េខាងត្បូងបានស្នើឲ្យតភ្ជាប់ឡើងវិញនូវសកម្មភាពបង្រួបបង្រួមគ្រួសារនានាដែលត្រូវព្រាត់ប្រាសក្នុងសង្គ្រាមកូរ៉េ ព្រមទាំងរៀបចំកិច្ចសន្ទនាខាងយោធារវាងប្រទេសទាំង២ផងដែរ។

នាថ្ងៃដដែល កូរ៉េខាងត្បូងបានឲ្យដឹងថានឹងពិចារណាលើការលុបចោលជាបណ្ដោះអាសន្ននូវបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ ប្រសិនបើនេះជាប្រការចាំបាច់សំដៅបង្កលក្ខណៈងាយស្រួលសំរាប់គណៈប្រតិភូព្យុងយ៉ាងចូលរួម មហោស្រពកីឡាអូឡាំពិក PyeongChang ២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top