ព័ត៌មាន
សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ
ព័ត៌មាននេះត្រូវបានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ជូនដំណឹងអំពីសន្និសីទទាំងពីរនេះ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
ដោយមានប្រធានបទនៃការបង្កើនការតភ្ជាប់ ពង្រីកសក្តានុពល និងការអភិវឌ្ឍឆ្លាតវៃ ប្រកបដោយចីរភាព សន្និសីទទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីក្រុមអាទិភាពសំខាន់ៗចំនួនបី រួមមាន៖ ការបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រក្នុងវិស័យផ្សេងៗ; ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព; ការជំរុញការតភ្ជាប់រវាងយន្តការសហប្រតិបត្តិការអនុតំបន់ជាមួយអាស៊ាន និងដៃគូអភិវឌ្ឍន៍។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី ង្វៀន មិញហាំង បានឱ្យដឹងថា៖
«បណ្តាប្រទេសរំពឹងថា សន្និសីទកម្រិតខ្ពស់ទាំងពីរនេះនឹងឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការថ្មី និងបង្កើតការផ្លាស់ប្តូរសំខាន់ៗទាំងក្នុងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ និងវិធីសាស្រ្តអនុវត្ត ដើម្បីឱ្យយន្តការទាំងពីរនេះ នឹងនាំមកនូវលទ្ធផល និងអត្ថប្រយោជន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពជាងមុន ព្រមទាំងចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសសមាជិកនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នានៃអនុតំបន់»៕





