• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទស្តីពីរយៈពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មីនិងចក្ខុវិស័យឆ្នាំ ២០៤៥

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ បណ្ឌិត្យសភានយោបាយជាតិ ហូជីមិញ និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀត ណាមបានរៀបចំជំនួបពិភាក្សា “វៀតណាម៖ រយៈពេល ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី និងចក្ខុវិស័យឆ្នាំ ២០៤៥”។
ទិដ្ឋភាពនៃពីធីពិភាគ្សាតុមូល “វៀតណាម៖ ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី និងចក្ខុវិស័យឆ្នាំ ២០៤៥” (រូបថត៖ VOV)

សិក្ខាសាលាគឺជាផ្នែកមួយដ៏សំខាន់នៃការសិក្សា សម្រាប់បម្រើឱ្យការពិនិត្យឡើងវិញនូវរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី របស់វៀតណាម គាំទ្រដោយមជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី ដើម្បីវិភាគ និងផ្តល់អនុសាសន៍គោលនយោបាយអំពីបញ្ហាអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសជាតិ រួមចំណែកដល់ការអភិវឌ្ឍជាក់ស្តែងរបស់វៀតណាម។ លោកបណ្ឌិត Dao Ngoc Bau បណ្ឌិត្យ សភានយោបាយជាតិហូជីមិញបានឲ្យដឹងថា៖ មានបញ្ហាមូលដ្ឋានចំនួន៣ ដែលជាឱកាសដ៏ធំសម្រាប់វៀតណាម។ នោះគឺជាការយល់ដឹងថ្មីនៃឧស្សាហូបនីយកម្ម ទំនើបកម្ម និងគំរូនៃកំណើន និងការអភិវឌ្ឍនៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ ឱកាសទីពីរគឺជួយវៀតណាមបង្កើតឧស្សាហកម្មតភ្ជាប់ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ទីបី វៀតណាមក៏អាចទាញយកផលប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ខ្លួន វៀត ណាមអាចបង្កើតជាប្រទេសតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ីបូព៌ា

លទ្ធផលស្រាវជ្រាវបានរួមចំណែក ដល់ការបង្កើតសេចក្តីព្រាងរបាយការណ៍សង្ខេប រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងសេចក្តីព្រាងឯកសារដាក់ ជូនមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។

Top