• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសហការរវាងរដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម


នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នៅសន្និសីទនេះ (រូបថត៖VGP)

នាព្រឹកថ្ងៃទី៣០ ខែ​មិនា ឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត​ណាម លោក Nguyen Tan Dung និង​ប្រធា​នគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​វៀតណាម លោក Nguyen Thien Nhan បាន​អញ្ជើញ​ជាសហ​អធិបតី សន្និសីទ​វាយ​តំលៃលទ្ធផលបំពេញការងារ ក្នុងឆ្នាំ២០១៥និងឯកភាពលើភារកិច្ច សំខាន់ៗក្នុងឆ្នាំ​២០១៦រវាង​រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ​ភូមិ។ តាមការវាយ​តំលៃនៃសន្និសីទនេះថា នាឆ្នាំ​កន្លង​ទៅ រដ្ឋាភិបាលនិ​ង​គណៈ​កម្មាធិការមជ្ឈឹម​រណសិរ្សមាតុភូមិ បានសហការច្បាមជាប់ស្ថានការណ៍ ផ្លាស់​ប្ដូរថ្មី ការ​ងារ​ផ្សព្វ​ផ្សាយ និងឃោសនាតាមទិសជាក់ស្ដែង ជាពិសេសក្នុងការអនុវត្តន៍ គោលជំហរ​គោនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម គ្រប់គ្រងនិងការ​ពារអធិបតេយ្យភាពដែនដី សន្តិ​សុខ​ព្រំដែន​និង​ការ​ពារ​អធិប​តេយ្យភាព​កោះ​សមុទ្រ រួមចំណែកពង្រឹង បើកទូលាយនិងបង្កើនផែនមហាសាម គ្គីជាតិទាំង​មូល។ នាយក​រដ្ឋមន្រ្តី លោក Nguyen Tan Dung បានលើកច្បាស់ថា៖​ “រណសិរ្សមាតុភូមិ​បាន​ពង្រីក​សិទ្ធិ​ធ្វើម្ចាស់​របស់​ប្រជា​ជន​ តាម​រយៈ​រណសិរ្ស​នោះ​គឺឃ្លាំមើល​រដ្ឋ ឃ្លាំមើលការ​អនុវត្តន៍គោលជំហរ គោលនយោបាយរបស់បក្ស រដ្ឋ​ឃ្លាំមើលការអនុវត្តន៍រដ្ឋធម្មនុញ្ញ ការ​ពារ​សិទ្ធិមនុស្ស និងសិទ្ធិប្រជាពលរដ្ឋ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top