• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទផ្សព្វផ្សាយ និងតភ្ជាប់ការនាំចេញកសិផល ទៅកាន់ទីផ្សារជប៉ុន និងកូរ៉េខាងត្បូង

រសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានសហការជាមួយនាយកដ្ឋានគុណភាព ការកែច្នៃ និងការអភិវឌ្ឍទីផ្សារ រៀបចំសន្និសីទផ្សព្វផ្សាយ និងតភ្ជាប់ការនាំចេញកសិផល ទៅកាន់ទីផ្សារជប៉ុន និងកូរ៉េខាងត្បូង។
  ទិដ្ឋភាពនៃសន្និសីទ

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានលើកឡើងថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ការនាំចេញកសិផល និងព្រៃឈើរបស់ទីក្រុងហាណូយ នៅមិនទាន់សមាមាត្រទៅនឹងសក្ដានុពលនៅឡើយទេ។ ក្រុមហ៊ុននានា នៅតែជួបការលំបាកក្នុងការរក្សាគុណភាពឱ្យមានស្ថិរភាព ជាពិសេសចំពោះមុខទំនិញដែលតម្រូវឱ្យមានស្តង់ដារសុវត្ថិភាពស្បៀង​អាហារខ្ពស់ ដូចជាទុរេន ផ្លែស្រកានាគ​ ឬបន្លែផ្លែឈើស្រស់។ ទំនិញ​មួយ​ចំនួន​នៅតែត្រូវបញ្ជូនត្រឡប់មកវិញ ដោយសារមិនទាន់បានបំពេញតាមបទប្បញ្ញត្តិ ស្ដីពីការត្រួតពិនិត្យជំងឺ និងសុវត្ថិភាពស្បៀង​អាហារនៃទីផ្សារអន្តរជាតិ។ល។​

មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ កំពុងកសាងគំរូនៃកិច្ចសហការ រវាងរដ្ឋ សហគ្រាស​ និងកសិករផងដែរ។ តាមនោះ រដ្ឋបង្កើតបរិយាកាសច្បាប់ និងគាំទ្រការអភិវឌ្ឍ សហគ្រាស​វិនិយោគ និងធានាទិញផលិតផល ចំណែកកសិករផលិតកម្ម​ តាមស្តង់ដារគុណភាពខ្ពស់។

ការអនុវត្តបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធតាមដានប្រភពដើម និងទិន្នានុលេខ​អេឡិចត្រូនិច ជួយក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនូវដំណើរការផលិត និងការនាំចេញទាំងមូល។

ទីក្រុងហាណូយក៏យកចិត្តទុកដាក់លើការអភិវឌ្ឍកសិកម្មបៃតង កសិកម្មបង្វិលជុំ កាត់បន្ថយការបំភាយឧស្ម័ន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារ។ កសិផល​​បានតភ្ជាប់ទៅបណ្តាញចែកចាយទំនើប ដូចជាផ្សារទំនើប វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ហាងលក់អាហារស្អាត សណ្ឋាគារ ភោជនីយដ្ឋាន ក្នុងពេលដំណាលគ្នានេះក៏ពង្រីកការនាំចេញទៅក្រៅប្រទេសផងដែរ។

ជប៉ុន និងកូរ៉េ ត្រូវបានកំណត់ជាទីផ្សារសំខាន់សម្រាប់មុខទំនិញកសិកម្ម ព្រៃឈើ និងជលផល ដែលមានគុណភាពខ្ពស់ជាច្រើន របស់វៀតណាម។

បច្ចុប្បន្ន នៅក្នុងទីក្រុងហាណូយ មានក្រុមហ៊ុនប្រមាណ ៣៨ ដែលបាននាំចេញទៅកាន់ទីផ្សារទាំងពីរនេះ ដោយភាគច្រើនជាកាហ្វេ តែ ឈើអែម ផ្លែឈើ ផ្សិតត្រចៀកកណ្តុរ​ ផ្សិតខ្មៅ​ បន្លែស្រស់ បន្លែដែលបានកែច្នៃបង្កក។ល។

ថ្លែងនៅក្នុងសន្និសីទនេះ លោក តា វ៉ាន់ត្រឿង នាយករង​មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានឱ្យដឹងថា ទីក្រុងបាន និងកំពុងអភិវឌ្ឍតំបន់ផលិតកម្មកសិកម្មប្រមូលផ្ដុំ ភ្ជាប់ជាមួយតំបន់វត្ថុធាតុដើមដែលមានទំហំធំ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងតភ្ជាប់ដំណាក់កាលនានាក្នុងខ្សែសង្វាក់ ចាប់ពីការប្រមូល ការថែរក្សា ការកែច្នៃ រហូតដល់ការចែកចាយ និងការនាំចេញ។

  លោក តា វ៉ាន់ ត្រឿង នាយករង​មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ ថ្លែងក្នុងសន្និសីទ
  តំណាងនាយកដ្ឋានគុណភាព ការកែច្នៃ និងការអភិវឌ្ឍន៍ទីផ្សារ ថ្លែងក្នុងសន្និសីទ

ក្រុមហ៊ុនគំរូមួយចំនួនរួមមាន៖ ក្រុមហ៊ុនទទួលខុសត្រូវ​មានកម្រិត​ ផលិតកម្ម ពាណិជ្ជកម្ម និងនាំចូលនាំចេញ យឿងគៀន នាំចេញផ្សិតត្រចៀកកណ្តុរ​ ផ្សិតខ្មៅ​ ទៅជប៉ុន; ក្រុមហ៊ុនទទួលខុសត្រូវ​មានកម្រិត​អភិវឌ្ឍន៍កសិកម្ម និងប្រឹក្សាបរិស្ថាន នាំចេញ​ម្ទេសបង្កក​ទៅកូរ៉េខាងត្បូង​; ក្រុមហ៊ុនទទួលខុសត្រូវ​មានកម្រិត​ឯកបុគ្គល​ នាំចូលនាំចេញ និងអភិវឌ្ឍន៍បច្ចេកវិទ្យាជប៉ុន នាំចេញខ្ទឹមខ្មៅ​ទៅកូរ៉េខាងត្បូង​; ក្រុមហ៊ុនភាគហ៊ុន Minhtien Group នាំចេញកាហ្វេទៅជប៉ុន។

ដើម្បីដោះស្រាយការខ្វះខាត​ទាំងនេះ ទីក្រុងហាណូយបានដាក់ចេញនូវដំណោះស្រាយជាច្រើនដែលធ្វើសមកាលកម្ម។ ទីមួយ ទីក្រុងបានបង្កើនព័ត៌មាន ការឃោសនា ការផ្សព្វផ្សាយ គាំទ្រអង្គការ និងសហគ្រាស​​ណែនាំអំពីបរិស្ថាន គោលនយោបាយ សក្ដានុពល និងឱកាសនាំចេញ; បណ្ដុះបណ្ដាល និងផ្សព្វផ្សាយបទប្បញ្ញត្តិ ស្ដីពីសុវត្ថិភាពស្បៀង​អាហារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) EVFTA, CPTPP។ល។ ទៅកាន់សហគ្រាស​ និងកន្លែងផលិតកម្ម អាជីវកម្ម។

ទីក្រុងហាណូយ​ បានជំរុញកិច្ច​សហការ​ជាមួយបណ្តាខេត្ត ក្រុងនានា ដើម្បីធានា​សុវត្ថិភាពស្បៀង​អាហារ លើកកម្ពស់គុណភាពកសិផល​ ព្រៃឈើ ជលផល តភ្ជាប់​តំបន់វត្ថុធាតុដើម បម្រើ​ដល់សហគ្រាស​នាំចេញ។

  មុខទំនិញកសិកម្មមួយចំនួន បានដាក់តាំងបង្ហាញនៅក្នុងសន្និសីទ 
  មុខទំនិញកសិកម្មមួយចំនួន បានដាក់តាំងបង្ហាញនៅក្នុងសន្និសីទ

ទីក្រុងយកចិត្តទុកដាក់លើការជំរុញការនាំចេញផលិតផលកែច្នៃស៊ីជម្រៅ ដែលមានគុណសម្បត្តិក្នុងការផលិត ឆ្លើយ​តប​តាមស្តង់ដារគុណភាព សុវត្ថិភាពស្បៀង​អាហារ ការតាមដានប្រភពដើម ស្តង់ដារទំនួលខុសត្រូវសង្គម និងបរិស្ថាន។

ក្រៅពីនេះ សកម្មភាពតភ្ជាប់ពាណិជ្ជកម្ម ការរៀបចំគណៈប្រតិភូសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយផលិតផលសំខាន់ៗ របស់ទីក្រុងហាណូយ បណ្តាខេត្ត ក្រុងនានា ផលិតផល OCOP ទៅកាន់ទីផ្សារក្រៅប្រទេស ក៏ត្រូវបានជំរុញផងដែរ។

ទីក្រុងហាណូយ រំពឹងថានឹងពង្រីកចំណែកទីផ្សារកសិផលនៅជប៉ុន កូរ៉េខាងត្បូង​ ក្នុងពេលដំណាលគ្នានេះ ក៏បង្កើនតម្លៃនៃការនាំចេញ រួមចំណែកធានាសន្តិសុខស្បៀង និងស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូផងដែរ៕

អត្ថបទ រូបថត៖ កុងដាត/កាសែតរូបថតវៀតណាម

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្តក្វាងនិញនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដំណើរបេតិកភណ្ឌ នៅសង្កាត់ Yen Tu និងព្រឹត្តិការណ៍រាប់ថយក្រោយ (countdown) ឆ្នាំ ២០២៥ នៅសង្កាត់ Ha Long។

Top