• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុង ចំណុះមជ្ឈឹម ឆ្នាំ២០២១ អនុវត្តន៍ការងារឆ្នាំ ២០២២

សន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុង ចំណុះមជ្ឈឹម ឆ្នាំ២០២១ អនុវត្តន៍ការងារឆ្នាំ ២០២២ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ។
កិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ អាណត្តិ ២០២១-២០២៦ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងបណ្តាអនុប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាប្រជាជនឆ្នាំ ២០២១ និងអនុវត្តន៍ផែនការការងារឆ្នាំ ២០២២ នៃខេត្តក្រុងចំនួន ២៥ នៅភាគខាងជើង។

ពីប្រតិបត្តិការជាក់ស្តែងរបស់ក្រុមប្រឹក្សាប្រជាជននៃខេត្តក្រុងមួយចំនួនចំណុះមជ្ឈឹម តំណាងចូលរួមបានចែករំលែកការលំបាកនិងឧបសគ្គ ដកចេញមេរៀនបទពិសោធន៍ និងវិធីធ្វើដែលអាចបត់បែន ប្រកប ដោយភាពច្នៃប្រឌិត និងសមស្របតាមស្ថានភាពជាក់ស្តែង ដាក់សំណើរទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដើម្បីចេញសេចក្តីសម្រេចលើដំណោះស្រាយបន្តការលើកកកម្ពស់គុណភាពនិងការអនុវត្តការងាររបស់ក្រុមប្រឹក្សាប្រជាជន រួមចំណែកលើកកម្ពស់តួនាទីរបស់ប្រព័ន្ធស្ថាប័នដោយប្រជាជនជ្រើសរើសនៅតាមមូលដ្ឋាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top