• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទទូទាំងប្រទេសស្ដីពីការជំរុញឲ្យសហគ្រាសបោះទុនចូលក្នុងវិស័យកសិកម្ម

 នាព្រឹក​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅទីក្រុង Da Lat ខេត្ត Lam Dong នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen ​Xuan Phuc បានអញ្ជើញធ្វើអធិបតីជាសន្និសីទទូទាំង ប្រទេស​អំពីការ​ជំរុញ​ឲ្យ​សហគ្រាស​បោះទុន​ចូល​ក្នុង​​វិស័យ​កសិកម្ម។
 
ព្រឹត្តិការណ៍ ​នេះក៏មានការចូលរួមរបស់ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ឧបនាយក រដ្ឋមន្រ្តីលោក Trinh Dinh Dung លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan ព្រមទាំងតំណាងជាង ៦០០នាក់​ដែល​ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំបន់ សហគ្រាស និងដៃគូអភិវឌ្ឍ នានានៅក្នុងនិងក្រៅ​ប្រទេស​ផង​ដែរ​។

 
 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

នាបច្ចុប្បន្ន វៀតណាមមានសហគ្រាសចំនួន៤៩ពាន់៦រយដែលវិនិយោគ ចូលក្នុងវិស័យកសិកម្ម​ ស្រូបយក៨%នៃ​​បរិមាណ​សហគ្រាស​សរុបក្នុងទូទាំង ប្រទេស។ សហគ្រាសវិនិយោគចូលក្នុងវិស័យកសិកម្មទាំងនេះ បាន​បង្កើត​ ការងារ​ធ្វើសំរាប់៤លាន៥សែននាក់ ស្រូបយក៣២,៥%បរិមាណពលករសរុបនៃ ប្លុក​សហគ្រាស​ទាំង​មូល​។
 
នៅ​សន្និសីទលើកនេះ បណ្ដាតំណាងសុទ្ធតែសង្កត់ធ្ងន់ទៅលើតួនាទីជា ស្នូលរបស់សហគ្រាស។ តាមនោះ ត្រូវ​ការ​យក​សហគ្រាសជាគោល ប្រជា កសិករជាស្នូល និងជំរុញ​ការ​អនុវត្ត​បច្ចេកវិទ្យាខ្ពស់​ចូលក្នុង​ការអភិវឌ្ឍ​កសិកម្ម។ រួមជាមួយ​គ្នានោះគឺចេញ​ផ្សាយ​គោល​នយោបាយ​ដើម្បីលើក​ទឹកចិត្ត​ការបណ្ដាក់​ទុនចូល​ក្នុង​វិស័យ​កសិកម្ម​ បង្កលក្ខណៈងាយស្រួលសំរាប់សហ​គ្រាសក្នុងការ ទាក់ទងជាមួ​យទុន បង្កើតខ្សែ​សង្វាក់តភ្ជាប់​ពីការធ្វើ​ផលិតកម្មដ​ល់ការលក់ ចេញ សុក្រិតហេដ្ឋារចនាសម្ព័ន្ធបម្រើការ​អភិវឌ្ឍកសិកម្ម ចែករំលែកព័ត៌មា​ន ស្ដីពី​ទីផ្សារ​ ហើយរៀបចំដីធ្លីឲ្យបានគ្រប់គ្រាន់សំរាប់ការធ្វើផលិ​តកម្មកសិកម្ម ផងដែរ។​ អញ្ជើញ​ថ្លែង​មតិ​សន្និដ្ឋាន​សន្និសីទ​ នាយករដ្ឋមន្រ្តីវៀតណាមលោក Ngu​yen Xuan Phuc បានលើកច្បា​ស់ថា៖

​“កសិកម្មវៀតណាមនៅតែមានសក្ដានុភាព និ​ងឱកាសជាច្រើនដើម្បីអ​ភិវឌ្ឍន៍ ពិសេស​គឺក្នុង​បដិវត្តន៍​ឧស្សាហកម្ម​៤.០​នាបច្ចុប្បន្ន។ រដ្ឋាភិបាលនិងសហគមន៍​ សហគ្រាសត្រូវរួមដៃរួមកម្លាំង ដើម្បី​នាំវៀត​ណាម​ឈាន​​ឡើង​ចំណាត់ថ្នាក់ទីមួយលើ ពិភពលោកអំពីកសិផល។ នៅសន្និសីទលើកនេះ ខ្ញុំដាក់ចេញ​គោល​ដៅ​ឲ្យ​ផ្នែក​​ ក​សិកម្មថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ កសិកម្មវៀតណាមត្រូវចូលក្នុងតុប១៥ ​ប្រទេស​អភិវឌ្ឍន៍​ជួរមុខ​លើ​ពិភព​លោក​ ក្នុងនោះ ផ្នែកកែច្នៃកសិផលត្រូវចូលក្នុង តុប១០លើពិភពលោក។ កសិកម្មវៀតណាម​ត្រូវជា​មជ្ឈមណ្ឌល​កែច្នៃ​មួយ នៃខឿនកសិកម្មពិភពលោក ជាមជ្ឈមណ្ឌល logistics នៃពាណិជ្ជកម្មកសិផល សកល។ យើង​មានលទ្ធភាព​ជាពិតប្រាកដដើម្បីសម្រេចបានសុបិន្តនោះ”។

 
 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖ VOV)

ដើម្បី​អនុវត្តន៍ទស្សនៈវិស័យនិងគោលដៅនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បញ្ហាគន្លឹះ​គឺជាការអភិវឌ្ឍរបស់សហ គ្រាសនានាក្នុងផ្នែកកសិកម្ម​។ លោកនាយក​រដ្ឋមន្រ្តី​បានសំណូម​ពរ​ឲ្យក្រសួ​ង ស្ថាប័នពាក់ព័ន្ធ​នានា ធ្វើការត្រួតពិនិត្យ កែសម្រួលបែបបទរដ្ឋ​បាលក្នុងវិស័​យ ​កសិកម្ម ជនប​ទ ដើម្បី​បង្កល​ក្ខណៈងាយស្រួលសំរាប់សហគ្រា​សអភិវ​ឌ្ឍន៍៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top