
សន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចចរចាកំពូលវៀតណាម - ហុងគ្រី (VOV)
ក្រោយកិច្ចចរចានាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាហុងគ្រីលោក Laszlo Kover មានជំនួបជាមួយអ្នកសារព័តមានដើម្បីប្រកាសលទ្ធផលនៃកិច្ចចរចា ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចែករំលែកអំពីការដែលភាគីទាំងពីរបានឯកភាពថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរគឺមិនទាន់សក្ដិសមជាមួយនឹងសក្តានុភាពនិងគោលបំណងរបស់ភាគីទាំងពីរនៅឡើយ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖
"យើងខ្ញុំបានឯកភាពគ្នាពីការវាយតម្លៃរួមក្នុងគ្រប់វិស័យដែលក្នុងនោះមានទំនាក់ទំនងរបស់រដ្ឋសភាទាំងពីរ។យើងខ្ញុំនឹងបន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខា។ ជាពិសេសយើងខ្ញុំឯកភាពថា ជានិច្ចកាលគាំទ្រ ពិគ្រោះយោបល់គ្នាលើវេទិកាពហុភាគីនិងសហភាពអន្តរសភាអន្តរជាតិ" ។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Laszlo Kover បានឲ្យដឹងថា វៀតណាមជាដៃគូដ៏សំខាន់របស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍៕