• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទកាសែតបិទបញ្ចប់មហាសន្និបាត AIPA ៤១


ទិដ្ឋភាពនៃសន្និសីទកាសែតបិទបញ្ចប់មហាសន្និបាត AIPA ៤១
 

សន្និសីទសារព័ត៌មាននេះបានធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា បន្ទាប់ពីបញ្ចប់សម័យប្រជុំមហាសន្និបាត AIPA ៤១។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA ៤១ បានអញ្ជើញជាអធិបតីនៃសន្និសីទសារព័ត៌មាននេះ។ ថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, ប្រធាន AIPA ៤១ បានអះអាងថា មហាសន្និ បាត AIPA ៤១ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង ដោយបានអនុ ម័តលើសេចក្តីសម្រេចចិត្ត ចំនួន ២៦ និងចេញសេចក្តីថ្លែងការណ៍រួម។ រួមជាមួយមហាសន្និបាតលើកនេះ នៅមានសកម្មភាពជាច្រើនក្នុងឆ្នាំជាប្រធាន AIPA ២០២០ ដែលបានរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះ រៀបចំដោយជោគជ័យ ដូចជា ជំនួបរវាងថ្នាក់ដឹកនាំកំពូល AIPA - អាស៊ាន, ក្រុមប្រឹក្សា AIPA ស្តីពីគ្រឿងញៀនលើកទី ៣  (AIPA CODD), កិច្ចប្រជុំដៃគូសភាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (AIPA ECC)។
 
ស្តីពីតួនាទីរបស់រដ្ឋសភាក្នុងការគាំទ្ររដ្ឋាភិបាលអាស៊ានបង្ការនិងទប់ស្កាត់ជំងឺ ក៏ដូចជា ស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, ប្រធាន AIPA ៤១ បានមានប្រសាសន៍ថា មហាសន្និបាត AIPA ៤១ បានបង្ហាញពីការគាំទ្រខ្ពស់ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ាន ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះការរីករាលដាលនៃជំងឺរាតត្បាត ដោយបង្កើតមូលនិធិអាស៊ានដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាត និងស្តារសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្នុងរដ្ឋធានី Algiers នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។

Top