• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ


 សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ
 

 នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ សន្និបាតលើក ទី១០ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បាន​បិទ​បញ្ចប់ប្រកបដោយជោគជ័យ ក្រោយរយៈពេល៣ថ្ងៃធ្វើការ។ 
 
អញ្ជើញ​ថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា សន្និបាត​លើកនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយកិច្ចប្រជុំនេះ បានផ្តោត​សំខាន់​លើការ​ត្រៀម​រៀប​ចំ​សម្រាប់​មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងឈានដល់មហាសន្និបាតបក្សលើកទី១៣ ទូទាំងប្រទេស ដូចតាមការ​គ្រោង​ទុក។ សន្និបាតលើកនេះ មានការផ្លាស់ប្តូរជាច្រើន ពីការត្រៀមរៀបចំ វិធីសាស្ត្រប្រតិបត្តិ ក៏ដូចជាកិច្ច​ពិភាក្សាដែលបានដំណើរការយ៉ាងក្បោះក្បាយ ដែលទទួលបានការស្រុះ​ចិត្តគំនិត​ខ្ពស់​ពី​មជ្ឈិម​ដល់​ថ្នាក់​តំបន់​។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “បញ្ហា​សំខាន់​ៗ ពិបាក ស្មុគស្មាញ ករណីពុករលួយនិងការបង្ការ ប្រឆាំងអំពើ​ពុក​រលួយ​កំពុង​បាន​បន្តធ្វើ​រហូត​ដល់​សម្រេច​បាន​ជោគជ័យចុងក្រោយ។  ​ទន្ទឹមនឹងនេះ យើង​គួរតែបន្ត​សិក្សាយ៉ាង​ស៊ីជម្រៅ​នូវបញ្ហា​ដែលបាន​លើកឡើង​នៅក្នុងសេចក្តី​ព្រាង ដាក់ចេញទិសដៅ ដើម្បីចងក្រង់នូវឯក​សារត្រៀមសម្រាប់មហាស​ន្និបាត ពោល​គឺធ្វើយ៉ាង​ម៉េចដើម្បី ​ទទួលបានការស្រុះចិត្តខ្ពស់។ ​ជាចុងក្រោយ មជ្ឈិម​នឹងបោះឆ្នោ​តជាឯកច្ឆន្ទ​ដោយទទួ​លបានកា​រឯកភាពខ្ពស់ ដាក់ជូនម​ហាសន្និបាត លុះត្រាទទួលបានជោគ​ជ័យ ទើបជា​លទ្ធផល​ចុង​ក្រោយ​”៕​

 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top