• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលជាធរមាន

នាថ្ងៃទី ២៤ ខែតុលា ប្រទេសហុងឌូរ៉ាសបានក្លាយជាប្រទេសទី ៥០ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីអាវុធនុយក្លេអ៊ែរ (TPNW) ដោយហេតុនេះបំពេញបានលក្ខខណ្ឌគ្រប់គ្រាន់ជាចាំបាច់សម្រាប់សន្ធិសញ្ញានេះឱ្យមានសុពលភាពក្រោយ រយៈពេល ៩០ ថ្ងៃ ដែលគ្រោងនឹងចូលជាធរមាននៅខែកក្កដាឆ្នាំ ២០២១ ។
 

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ Ghana News)


នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ (ICRC) លោក Peter Maurer បានប្រកាសព្រឹត្តិការណ៍នេះថាជា“ជ័យជំនះសម្រាប់មនុស្សជាតិនិងសន្យាអនាគតប្រកបដោយសុវត្ថិភាព” ។

រីឯនៅលើបណ្តាញសង្គម Twitter យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអង្គការសហប្រជាជាតិអនុម័តលើសន្ធិសញ្ញា TPNW និងទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៧ ក៏បានប្រកាសថាប្រទេសហុងឌុរ៉ាសបានក្លាយជាប្រទេសទី ៥០ ក្នុងការផ្តល់សច្ចាប័នលើសន្ធិសញ្ញា TPNW ដែលធ្វើឱ្យសន្ធិសញ្ញានេះចូលជាធរមាននិងបង្កើតព្រឹត្តិការណ៍ “ប្រវត្តិសាស្ត្រ” ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

នាថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ យោងតាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធីថាញ់ត្រា គឺជាប្រធានគណៈកម្មាធិការដឹកនាំ។

Top