• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសម្គាល់ដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម និងអាមេរិក

វៀតណាមគឺជាដៃគូពាណិជ្ជកម្មជួរមុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ បច្ចុប្បន្នភាគីអាមេរិក បានវិនិយោគ ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកក្នុងការបន្សាបជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត និងបញ្ហានៅសេសសល់ដោយសារសង្គ្រាម។
ទិដ្ឋភាពនៃពិធី។ រូបថត៖ Nguyen Dung/VOV

ជាមួយនឹងជំនឿទុកចិត្ត វៀតណាម និងសហរដ្ឋអាមេរិក ពិតជាបានក្លាយទៅជាដៃគូគ្រប់ជ្រុងជ្រោ ដែលបានកត់សញ្ញាសម្គាល់ដោយសមិទ្ធិផល ក្នុងការអភិវឌ្ឍ ទំនាក់ទំនង ទ្វេភាគី។ នោះគឺជាការអះអាងរបស់លោកស្រី Nguyen Thi Ngoc Phuong ប្រធាន សមាគមមិត្តភាពវៀតណាម - អាមេរិកទីក្រុងហូជីមិញនាថ្ងៃទី ១២  កក្កដា នៅទីក្រុងហូជីមិញក្នុងឱកាសរំលឹកខួបលើកទី ២៤៧ ទិវា បុណ្យឯករាជ្យ ជាតិ របស់សហរដ្ឋអាមេរិក ( ៤ កក្កដា ឆ្នាំ ១៧៧៦ ៤ កក្កដា ឆ្នាំ ២០២៣)។

លោកស្រី Nguyen Thi Ngoc Phuong បានឲ្យដឹងថា វៀតណាមគឺជា ដៃគូ ពាណិជ្ជកម្មជួរមុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ បច្ចុប្បន្នភាគីអាមេរិក បានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកក្នុងការបន្សាបជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត និងបញ្ហានៅសេសសល់ដោយសារសង្គ្រាម។ តាមនោះសរឲ្យឃើញពីការខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែង។

រីឯខ្លួនវិញ លោកស្រី Natella Svistunova អនុព័ន្ធវប្បធម៌ព័ត៌មាននៃស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖ ឆ្នាំនេះគឺជាខួបលើកទី១០ ដែលវៀតណាម និងសហរដ្ឋអាមេរិកក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ (២០១៣-២០២៣) និង ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនិងរួមគ្នាដោះស្រាយបញ្ហាសកលសម្រាប់ការអភិវឌ្ឍប្រទេសទាំងពីរនាពេលអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top