• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងលើទូទាំងប្រទេស

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្ដាខេត្តនិងមូលដ្ឋានទូទាំងប្រទេស សកម្មភាពអបអរ សាទរទិវាបុណ្យជាតិ ទី២ ខែកញ្ញា កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង និងសប្បាយរីករាយ។
នៅស្រុកព្រំដែន Ky Son ខេត្ត Nghe An ប្រជាជនបានព្យួរទង់ជាតិយ៉ាងអន្ទះសារ និងស្លៀកពាក់យ៉ាងស្រស់ស្អាតទៅកាន់មណ្ឌលស្រុកដើម្បីអបអរសាទរបុណ្យ តេតឯករាជ្យ។ លោក Lo Thanh Vinh ឃុំ Ta Ca ស្រុក Ky Son បានឲ្យដឹងថា៖ “ក្នុងឱកាសថ្ងៃទី ២ ខែកញ្ញាជារៀងរាល់ឆ្នាំ ប្រជាជនគ្រប់គ្នាសុទ្ធតែទន្ទឹងរង់ចាំទិវា បុណ្យឯករាជ្យជាតិ ដើម្បីចូលរួមក្នុងភាពដ៏សប្បាយរីករាយ ហាត់ប្រាណ កីឡា ហើយ សម្ដែងវប្បធម៌ និងសិល្បៈ”។
នៅស្រុកព្រំដែន Ky Son ប៉ុន្មានថ្ងៃនេះ គ្រួសារទាំងអស់បានត្រៀមរៀបចំស្ពក សែនដើម្បីថ្វាយអាសនៈលោកប្រធានហូជីមិញ និងអាសនៈដូនតា។ លោក Tho Ba Re អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Ky Son បានឲ្យដឹងថា ប្រជាជនដឹង គុណជានិច្ចចំពោះបក្ស លោកប្រធានហូជីមិញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានយក ចិត្តទុកដាក់ និងជួយឧបត្ថម្ភ ដើម្បីប្រជាជនមានជីវភាពរស់នៅប្រកបដោយសេចក្តី សុខដូចសព្វថ្ងៃនេះ។ “រាល់សកម្មភាពហ្វឹកហាត់កាយសម្បទានិងកីឡា ដើម្បីអបអរសាទរខួបលើក ទី៧៩ ទិវាបុណ្យជាតិ ទី២ ខែកញ្ញា ប្រព្រឹត្តទៅយ៉ាងផុសផុលនៅមូលដ្ឋាន រួមចំណែក បង្កើតបរិយាកាសដ៏សប្បាយរីករាយ ជូនប្រជាពលរដ្ឋ បង្ហាញពីទឹកចិត្តស្នេហាជាតិ សេចក្ដីស្រឡាញ់មាតុភូមិ និងការខិតខំប្រឹងប្រែងប្រឡងប្រណាំងធ្វើមានស្របច្បាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅស្រុក Ky Son”។
ក្នុងឱកាសទិវាបុណ្យជាតិឆ្នាំនេះ ភ្ញៀវទេសចររាប់ពាន់នាក់បានមកដល់ទីក្រុង Tuyen Quang ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតនៃ “រដ្ឋធានីរបស់ចលនាតស៊ូ បដិវត្តន៍”។ លោក Nguyen Minh Tu មកពីទីក្រុង Thai Nguyen បានចែករំលែកថា៖ “ជារៀងរាល់ឆ្នាំ ខេត្ត Tuyen Quang តែងតែរៀបចំពិធីបុណ្យដ៏ធំជាងគេក្នុងប្រទេស ដូច្នេះគ្រួសារខ្ញុំក៏ចង់ទៅលេងទីនេះម្ដង។ ភាពច្នៃប្រឌិតជាមួយនឹងគំរូអំពី ជនបទ លោកប្រធានហូជីមិញ និងមាតុប្រទេស ធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង”។
ទង់ជាតិពណ៌ក្រហមទុំបក់រវិចៗ នៅក្នុងគ្រប់ទីក្រុង ពីវាលទំនាបទៅភូមិភ្នំ និងកោះ។ សកម្មភាពវប្បធម៌ កីឡាដ៏គគ្រឹកគគ្រេងនិងរីករាយ។ ទិវាបុណ្យឯករាជ្យជាតិ គឺជាឱកាសសម្រាប់ប្រជាជនរំលឹកដល់ឫសគល់របស់ខ្លួន ហើយខិតខំកសាងមាតុភូមិ និងប្រទេសជាតិបន្ថែមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top