• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរខួបលើកទី ១៣៤ ថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ នៅគុយបា ឡាវ រុស្ស៊ី និងអាល្លឺម៉ង់

នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សកម្មភាពជាច្រើនបានប្រព្រឹត្តទៅនៅប្រទេសគុយបា ឡាវ រុស្ស៊ី និងអាល្លឺម៉ង់ ក្នុងឱកាសខួបលើកទី ១៣៤ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤)។
ពិធីដាក់ផ្កានៅសួនច្បារដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ នៅរដ្ឋធានី La Habana (រូបថត៖ Mai Phuong/TTXVN)

នៅប្រទេសគុយបា វិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាជនជាតិ (ICAP) និងស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំពិធីដាក់កម្រងផ្កានៅ សួនឧទ្យានដាក់ឈ្មោះលោកប្រធានហូជីមិញនៅទីក្រុង ឡាហាវ៉ាន់។ ក្នុងពិធីនេះ អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាម លោក Ruvislei González Sáez បានអះអាងថា មនោគមវិជ្ជាដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ ដែលជាឥស្សរជនដ៏សំខាន់បំផុតមួយក្នុងសតវត្សរ៍ទី២០ នៅតែរស់នៅគងវង្សជាមួយប្រជាជនវៀតណាម និងអ្នកបដិវត្តន៍ទាំងអស់នៅលើពិភពលោក។

នៅប្រទេសឡាវ សាលាឡាវ-វៀតណាម Nguyen Du មានទីតាំងនៅរដ្ឋធានីវៀងច័ន្ទក៏បានប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់លោកប្រធាន ហូជីមិញផងដែរ។ មុននោះសាលាមានសកម្មភាពប្រកួតប្រជែងជាច្រើន ដូចជាការសរសេរកាសែត  និងសរសេរកំណាព្យ ដើម្បីឲ្យសិស្សានុសិស្សមានឱកាសស្វែងយល់អំពីជីវប្រវត្តិ និងសកម្មភាពបដិវត្តន៍របស់លោកប្រធាន ហូជីមិញ។

នៅប្រទេសរុស្ស៊ី ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានប្រារព្ធពិធីដាក់គម្រោងផ្កានៅវិមានលោកប្រធានហូជីមិញនៅទីក្រុងមូស្គូ។ នៅប្រទេស អាល្លឺម៉ង់ នាថ្ងៃទី ១៧ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ក៏បានរៀបចំពិធីអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីស្នាក់ការស្ថានទូតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top