• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួប ៥៣ ឆ្នាំនៃការបង្កើតអាស៊ាននៅតាមបណ្តាប្រទេស


ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងសុន្ទរកថានៅឯពិធីបង្ហូតទង់អាស៊ាន ២០២០ នាព្រឹកថ្ងៃទី ៧ សីហា
 

នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ លេខាធិការដ្ឋានអាស៊ានប្រចាំនៅឥណ្ឌូនេស៊ី បានប្រារព្ធតាមប្រព័ន្ធវីដេអូ នូវពិធីរំលឹកខួបលើកទី ៥៣ ឆ្នាំនៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧-៨ សីហា ២០២០)។ 
 
ថ្លែងនៅក្នុងពិធីនេះ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃថា៖  ឈរលើបាវចនា “គំនិតសហគមន៍ សកម្មភាពសហគមន៍” វៀតណាមសន្យានឹងកសាងសហគមន៍អាស៊ានមួយ ដែលយកប្រជាជនជាមជ្ឈភាព និងដើម្បីប្រជាជន។ សហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព ខ្លាំងក្លានិងរឹងមាំជាកត្តាមិនអាចខ្វះបាន ចំពោះសន្តិភាពនិងវិបុលភាព នៅក្នុងតំបន់នៅលើពិភពលោក។
 
មុននេះ នាថ្ងៃទី ៧ សីហា តាមម៉ោងតំបន់ ស្ថានទូតវៀតណាមនៅអាហ្វ្រិកខាងត្បូងបានរៀបចំពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី ៥៣ នៃថ្ងៃបង្កើតប្លុក។ ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Hoang Van Loi បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមកំពុងខិតខំប្រឹងប្រែងដឹកនាំប្លុកនេះផង និងឆ្លៀតយកឱកាសផង រួមទាំងឆ្លើយតបដោយមានប្រសិទ្ធិភាពជាមួយនឹងបញ្ហាប្រឈមនានា ឈរលើស្មារតីនៃភាពស្អិតរមួតនិងការឆ្លើយតបផង។
 
នាថ្ងៃដដែលនោះ ស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងការ៉ាកាសនៃប្រទេសវេណេស៊ុយអេឡាក៏បានប្រារព្វខួប ៥៣ ឆ្នាំនៃការបង្កើតអាស៊ានផងដែរ។ ក្នុងឱកាសនេះ ស្ថានទូតនៃបណ្តាប្រទេសអាស៊ានបានប្រគល់សំភារៈវេជ្ជសាស្ត្រដល់អនុរដ្ឋមន្រ្តីក្រសួងការបរទេស Rubén Molina ដើម្បីចែករំលែកនូវការលំបាកមួយចំនួនជាមួយវេណេស៊ុយអេឡា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top