• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅបរទេស

នាយប់ថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងម៉ូស្គូ ស្ថានទូតវៀតណាម និងអនុព័ន្ធការពារជាតិវៀតណាមប្រចាំនៅរុស្ស៊ីបានសម្របសម្រួលរៀបចំពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩) និងលើកទី ៣៥ ទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៤)។
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។ រូបថត៖VNA

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បានអះអាងថា កងទ័ព និងប្រជាជនវៀតណាមនឹងមិនបំភ្លេចនូវការគាំទ្រដ៏ស្មោះស្ម័គ្រពីអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិ ក្នុងអតីតកាលនោះទេ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Nguyen Thanh Hai ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។ រូបថត៖ VOV

នាយប់ថ្ងៃដដែល ពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩) ) និងលើកទី ៣៥ ទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៤) ក៏បានប្រព្រឹត្តិទៅយ៉ាងឱឡារិកនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល និងទីក្រុង New Delhi ប្រទេសឥណ្ឌា។

ទីប្រឹក្សាយោធាវៀតណាមនិងបណ្តាប្រទេស បានចូលរួមក្នុងពិធីនេះ។ រូបថត៖ VOV

មុននោះ នាថ្ងៃទី ៩ ខែធ្នូ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប ក្នុងទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក បានសម្របសម្រួលជាមួយអនុព័ន្ធយោធាវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ដើម្បីរៀបចំពិធីអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជន វៀតណាម (២២ ធ្នូ ១៩៤៤ - ២០២៤) និង ៣៥ ឆ្នាំនៃទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២០២៤)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មបានអះអាងថា វៀតណាមបន្តអនុវត្តគោលនយោបាយការពារជាតិ “៤ មិន” របស់ខ្លួន ដើរទន្ទឹមនឹងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ចូលរួម យន្តការកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី និងពហុភាគី រួមចំណែកពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងរួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

Top