• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅ​កូរ៉េខាងត្បូង

នាថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់ដឹកនាំអាស៊ានបានអញ្ជើញចូលរួមពិធីបើកការដ្ឋាន សាង សង់ទីក្រុងឆ្លាតវៃ Eco-Delta នៅខ័ណ្ឌ Gangseo ទីក្រុង Busan (កូរ៉េខាងត្បូង)។

សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅកូរ៉េខាងត្បូង (រូបថត VGP)

នាថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់ដឹកនាំអាស៊ានបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃ Eco-Delta នៅខ័ណ្ឌ Gangseo ទីក្រុង Busan (កូរ៉េខាងត្បូង)។ នេះគឺជាសកម្មភាពបើកឆាក ក្នុងក្របខ័ណ្ឌនៃ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង។

Eco-Delta គឺជាគម្រោងជាតិសំខាន់របស់ប្រទេសកូរ៉េខាងត្បូង ដែលបានដាក់ឲ្យដំណើរការក្នុងដំណាក់កាល ២០១៩-២០២៣ហើយរំពឹងថានឹងផ្ដល់ទីលំនៅដ្ឋានសម្រាប់មនុស្សចំនួន ៨៥០០ នាក់ផងដែរ។

នាថ្ងៃដដែល នៅទីក្រុង Busan នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Park Soo Kwan អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំតំបន់ Buaan - Keangnam។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងមានការរីកចម្រើនដ៏ល្អនិងឆាប់រហ័សលើគ្រប់វិស័យ ហើយស្នើឲ្យលោកអគ្គកុងស៊ុលកិត្តិយសបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ ក៏ដូចជាជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅតំបន់ Buaan – Keangnam និយាយដោយឡែក និងនៅប្រទេសកូរ៉េខាងត្បូងនិយាយរួមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top