• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅជប៉ុន


សកម្មភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅជប៉ុន 

នាល្ងាចថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងតូក្យូ(ប្រទេស)ជប៉ុន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមសន្និសីទស្ដីពីអនាគតអាស៊ីលើកទី ២៣ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Hashimoto Masaru អភិបាលខេត្ត Ibaraki។ នៅទីនេះនាយករដ្ឋមន្ត្រីបានអះអាងថារដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ បង្កើនការជួបប្រាស្រ័យសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានវៀតណាមនិងជប៉ុនដែលក្នុងនោះមានខេត្ត Ibarakiផងដែរ។ លោកបានស្នើឲ្យខេត្ត Ibaraki បន្តលើកទឹកចិត្តសហគ្រាសរបស់ខ្លួនមកវិនិយោគនៅវៀតណាម ចែករំលែកបទពិសោធន៍ និងផ្ទេរប្រគល់បច្ចេកទេសកសិកម្មបច្ចេកវិទ្យាខ្ពស់។

នាល្ងាចថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាលោក Tadash Maeda នាយកប្រតិបត្តិធនាគារ JBIC និង សមាជិកសភាជាន់ទាប់លោក Tsuyoshi Yaguchi និងជាប្រធានគណៈកម្មាធិការសន្តិសុខនៃសភាជាន់ទាប់ជប៉ុន។ នៅក្នុងជំនួបទាំងនេះ នាយករដ្ឋមន្ត្រីវៀតណាមបានវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ JBIC ហើយបានអះអាងថារដ្ឋភិបាលវៀតណាមអបអរសាទរនិងបន្តបង្កលក្ខណៈសម្រាប់ស្ថានប័នហិរញ្ញវត្ថុធនាគារជប៉ុនដើម្បីបន្តមានសកម្មភាពវិនិយោគលើវិស័យហិរញ្ញវត្ថុរប្រកបដោយ​ប្រសិទ្ធភាពនៅវៀតណាម។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវក៏បានអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មាភិបាល​ បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងតំណាងសហគមជនវៀតណាមនៅជប៉ុនផងដែរ។ លោកមានបំណងថាកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមនៅទីនេះ អនុវត្តល្អនូវភារកិច្ចរបស់បក្ស​​និងរដ្ឋបានប្រគល់ជូន ហើយស្នើឲ្យសហគមន៍ជនវៀតណាមនៅជប៉ុនគោរពច្បាប់ប្រទេសសាមីនិងរួមចំ​ណែក​ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាមជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top