
លោកនាយករដ្ឋមន្ត្រីទៅទស្សនារោងចក្រ THACO
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅមណ្ឌលឧស្សាហកម្មមេកានិករថយន្ត Chu Lai – Truong Hai ចំណុះមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមពិធីបើកសម្ពោធរោងចក្រផលិតរថយន្ត Thaco Mazda របស់ក្រុមហ៊ុនរថយន្ត Truong Hai (THACO)។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអបអរសាទរសម្ព័ន្ធក្រុមហ៊ុន THACO និងសម្ព័ន្ធក្រុមហ៊ុន Mazda របស់ ជប៉ុន ដែលបានសម្រេចការកសាងរោងចក្រផលិតរថយន្ត Mazda ទំនើបបំផុត នៅតំបន់អាស៊ីអាគ្នេយ៍។ នេះជាព្រឹត្តិការណ៍មានអត្ថន័យធំធេង ដោយគូសសញ្ញា នូវការអភិវឌ្ឍរបស់ THACO និងខេត្ត Quang Nam។
នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមពិធីបើកសម្ពោធខ្សែផ្លូវនាវាចរណ៍អន្តរជាតិជប៉ុន- Chu Lai។ មុននោះ នាយប់ថ្ងៃទី២៤ ខែមីនា នៅទីក្រុង Hoi An ខេត្ត Quang Nam លោក Nguyen Xuan Phuc បានចូលរួមពិធីរំលឹកខួបលើកទី១០នៃទិវាបង្កើតទីក្រុង Hoi An។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានចែករំលែកទស្សនៈវិស័យស្ដីពីការ អភិវឌ្ឍទីក្រុង Hoi An ថា៖

ពិធីរំលឹកខួបលើកទី១០ទិវាបង្កើ់តទីក្រុង Hoi An
“Hoi An ត្រូវខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងទេសចរណ៍បុរាណជួរមុខក្នុង តំបន់និងលើពិភពលោក។ ដោយសក្ដានុភាព ឧត្តមភាពនិងកិត្យានុភាពរបស់ខ្លួន ពាណិជ្ជសញ្ញា Hoi An ជាទីមកដល់គួរឲ្យទាក់ទាញក្នុងត្រីកោណបេតិកភណ្ឌ វប្បធម៌ពិភពលោក Hue – Hoi An – My Son”។
រួមជាមួយគ្នានោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យ Hoi An ត្រូវដោះស្រាយឲ្យបានសមស្របនូវទំនាក់ទំនង រវាងការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយការរក្សា ការពារបរិស្ថាននិងអភិរក្សវប្បធម៌ទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម