• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពផលិតកម្មសកល​បន្តធ្លាក់ចុះក្នុងខែមិថុនា

ទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធប្រមូទិញ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនកាលពី ថ្ងៃទី ៦ ខែកក្កដា បានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ពិភពលោកបន្តធ្លាក់ចុះក្នុងខែមិថុនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមិថុនាឆ្នាំ ២០២០មក។
ការដំឡើងនៅក្នុងរោងចក្រផលិតរថយន្ត General Motors ។ រូបថត៖ GM

ជាក់ស្តែង សន្ទស្សន៍ទិញទំនិញសកលក្នុងខែមិថុនាសម្រេចបានតែ ៤៧,៨ ពិន្ទុ គឺទាបជាងកម្រិត ៤៨,៣ពិន្ទុ ក្នុងខែឧសភា ហើយបានគូសសញ្ញានូវការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៤ ខែកន្លងទៅ។ ប្រការនេះបានសរឲ្យឃើញថា ការស្ដារសេដ្ឋកិច្ចសកលលោកឡើងវិញ កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងធំៗជាច្រើន។ មជ្ឈដ្ឋានសេដ្ឋវិទូបានចាត់ទុកថា អតិផរណា ជម្លោះភូមិសាស្ត្រនយោបាយ អស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងរបាំងពាណិជ្ជកម្មបន្តដាក់សម្ពាធទៅលើកំណើនសេដ្ឋកិច្ចជាសកល។

មុននោះ តាមលទ្ធផលនៃការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនាពេលថ្មីៗនេះ មានមនុស្សដែលត្រូវបានសួរចំនួន ៤៥ % បានចាត់ទុកថាឱនភាពសេដ្ឋកិច្ចអាចកើតមានឡើង ខណៈដែលនៅសល់បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកពិបាកនឹងធ្លាក់ចុះ។ ប្រការនេះក៏មានន័យថា ខឿនសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងកំណើនមិនប្រាកដប្រជាឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។

Top