• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពទទួលអំណរឆ្នាំថ្មី ២០២១ របស់ប្រជាជននៅទូទាំងប្រទេស

សកម្មភាពទទួលអំណរឆ្នាំថ្មី ២០២១ របស់ប្រជាជនវៀតណាម
 

ក្នុងរាត្រីឆ្លងឆ្នាំ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នោះ ខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេសបានបញ្ឈប់សកម្មភាពបាញ់កាំជ្រួចអំណរឆ្នាំថ្មី ព្រមទាំងពិធីបុណ្យទាននានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ជាក់ស្ដែង នៅទីក្រុងហាណូយ ដើម្បីធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ ក្នុងរាត្រីឆ្លងឆ្នាំ ២០២១ ទីក្រុងហាណូយបានរៀបចំពិធីបាញ់កាំជ្រួច នៅកន្លែងតែមួយគត់ដើម្បីផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍បម្រើប្រជាជន។ ប្រជាជនក៏ត្រូវបានណែនាំមិនអោយប្រមូលផ្តុំគ្នាច្រើន ហើយគ្រប់វិធានការណ៍បង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវបានអនុវត្តដោយកម្លាំងមានសមត្ថកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាថាប្រជាជននឹងទទួលអំណរឆ្នាំថ្មីប្រកបដោយក្ដីសម្បាយរីយរាយ និងសុវត្ថិភាព។

ក្នុងពេលនោះ ប្រជាជននៅទីក្រុងហូជីមិញ និងទីក្រុង Da Nang ក៏ទទួលអំណរបុណ្យតេតដ៏វិសេសវិសាលបំផុតក្នុងរយៈពេលជាច្រើនទសវត្សកន្លងមក ពោលគឺមិនមានពិធីបាញ់កាំជ្រួច ហើយក៏មិនមានការប្រមូលផ្តុំមនុស្សច្រើន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំឆ្លូវ ត្រីស័ក ២០២១ គឺជាឆ្នាំដ៏ពិសេសសម្រាប់ប្រជាជននៅទូទាំងប្រទេស ខណៈពេលដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍដ៏ស្មុគស្មាញ។ ប៉ុន្តែដោយមានសេចក្តីប្រាថ្នានិងសកម្មភាពជាក់លាក់ ប្រជាជនមានក្ដីជឿជាក់ថានឹងទទួលអំណរឆ្នាំថ្មីដ៏សប្បាយរីយរាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានធានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top