• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពត្រៀមរៀបចំទទួលអំណរឆ្នាំថ្មី ២០២៣ នៅតាមប្រទេសជាច្រើន

ព្យុះព្រិលដ៏ខ្លាំងមួយនៅចុងឆ្នាំនេះមិនត្រឹមតែបណ្ដាលឲ្យប្រជាជនអាមេរិកស្លាប់ជាច្រើននាក់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍ទៀតផង។
ទីក្រុងហ្សាកាតារៀបចំរាត្រីគ្មានរថយន្ត ដើម្បីអបអរឆ្នាំថ្មី ២០២៣។ ប្រភព៖ Tempco

ឆ្នាំថ្មី ២០២៣ បានខិតជិតមកដល់ហើយ។ ទោះបីជាអាកាសធាតុមិនអំណោយផល ជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងយ៉ាងខ្លាំង និងកង្វះថាមពលក៏ដោយ ប្រទេសជាច្រើនបានត្រៀមរៀបចំទទួលអំណរឆ្នាំថ្មីស្របតាមស្ថានភាពជាក់ស្តែង។

ព្យុះព្រិលដ៏ខ្លាំងមួយនៅចុងឆ្នាំនេះមិនត្រឹមតែបណ្ដាលឲ្យប្រជាជនអាមេរិកស្លាប់ជាច្រើននាក់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពត្រៀមរៀបចំទទួលអំណរឆ្នាំថ្មីកំពុងប្រព្រឹត្តទៅនៅតាមរដ្ឋជាច្រើន ជាពិសេសគឺនៅទីលាន Times Square នៅទីក្រុងញូវយ៉ក។ ប្រជាជនអាមេរិកជាច្រើននាក់កាលពីថ្ងៃទី ២៨ ធ្នូមានវត្តមាននៅទីលាននេះ ដើម្បីសរសេរនៅលើក្រដាសតូចៗអំពីរឿងអកុសល អនុស្សាវរីយ៍ដ៏ក្រៀមក្រំដែលពួកគេចង់បំភ្លេចចោល។ ក្រោយមក បោះវាទៅលើមេឃដើម្បីបំភ្លេចចោលរឿងអកុសលក្នុងឆ្នាំចាស់។

នៅអឺរ៉ុប អតិផរណា និងកង្វះប្រភពប្រេងឥន្ធនៈក៏បណ្តាលឱ្យប្រជាជនទទួលអំណរឆ្នាំថ្មីជាមួយក្រីបារម្ភជាច្រើន និងរបៀបរៀបចំផ្សេង។ ប្រទេសអ៊ឺរ៉ុបភាគច្រើនបានកាត់បន្ថយការប្រើប្រាស់ភ្លើងតុបតែង និងកាត់បន្ថយពេលប្រជុំផ្សារបុណ្យណូអែល ដើម្បីសន្សំសំចៃថាមពល។ គ្រួសារប្រញាប់ប្រញាល់ដំឡើងបន្ទះសូឡា ទិញភួយ និងម៉ាស៊ីនកម្តៅ។ ទាំងនេះគឺសកម្មភាពសម្រាប់អឺរ៉ុបជំនះពុះពារលើការលំបាក ដើម្បីទទួលអំណរឆ្នាំថ្មី។

នៅអាស៊ី មជ្ឈមណ្ឌលសុខភាពសាធារណៈនៅជប៉ុនកាលពីថ្ងៃទី ២៨ ធ្នូ បានព្រមានពីរលក ទី ៨ នៃការផ្ទុះជំងឺរាតត្បាតកូវីដ ១៩ កំពុងរីករាលដាល។ ដើម្បីធានាសុវត្ថិភាពជូនប្រជាជន អាជ្ញាធរបានលុបចោលសកម្មភាពជាច្រើនក្នុងរាត្រីឆ្លងឆ្នាំ។

ទន្ទឹមនឹងនេះ ប្រទេសចិន ក៏បានចាត់វិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមដំណាក់កាលនីមួយៗក្នុងអំឡុងពេលទទួលអំណរឆ្នាំសកល និងបូណ្យចូលឆ្នាំថ្មីប្រពៃណី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top