តាមលោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាម ការប្រារព្ធពិធីនេះគឺជាឱកាសសម្រាប់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមវៀតណាម និងបណ្តាប្រទេសក្នុងតំបន់បានជួបប្រាស្រ័យ ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍លើសកម្មភាពសង្គ្រោះបឋម។
“មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម អំពាវនាវឲ្យសមាគមគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស សហការយ៉ាងសកម្មលើគ្រប់ផ្នែកនិងវិស័យ លើកកំពស់តួនាទីស្នូលក្នុងការផ្សព្វផ្សាយយ៉ាងសកម្ម លើកកម្ពស់ការយល់ដឹង ផ្សព្វផ្សាយចំណេះដឹង និងជំនាញ សង្គ្រោះបឋមសម្រាប់ប្រជាជន បង្កើតគំរូជួយសង្គ្រោះបឋមតាមសហគមន៍ ជាមួយនឹងស្មារតីជួយសង្គ្រោះ បឋមសម្រាប់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង ការសង្គ្រោះបឋមសម្រេចចិត្តអាយុជីវិតរបស់ជនរងគ្រោះ រួមចំណែកកាត់បន្ថយហានិភ័យ និងបង្កើតជីវភាពសុវត្ថិភាពសម្រាប់មនុស្សទាំងអស់ ជាពិសេសជនងាយរងគ្រោះនៅក្នុងសហគមន៍”។ សូមគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០០ មក សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានចាប់ផ្តើមនិងយល់ព្រមយកថ្ងៃសៅរ៍សប្តាហ៍ទីពីរនៃខែកញ្ញា ឆ្នាំ ២០១៧ ជាទិវាជួយសង្គ្រោះបឋមពិភព លោក។ ដល់បច្ចុប្បន្ន កាកបាទក្រហមជាតិគ្រប់លំដាប់ថ្នាក់បានបណ្តុះបណ្តាលជំនាញសង្គ្រោះបឋមដល់ប្រជាពលរដ្ឋជិត ៩០ ម៉ឺននាក់ ផ្សព្វផ្សាយចំណេះដឹងអំពីការជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋជាង ៣,៧ លាននាក់៕






