តាមនោះ ក្រោមប្រធានបទ “អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិចាមក្នុងសម័យសមាហរណកម្ម
និងអភិវឌ្ឍន៍ប្រទេសជាតិ” មហោស្រពនេះមានការចូលរួមរបស់សិប្បករជនជាតិចាម
តារាសម្ដែងនិងកីឡាករ-កីឡាការិនីដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅខេត្ត-ក្រុងចំនួន៩
រួមមាន៖ Ninh Thuan, Binh Dinh, Phu Yen, Binh Thuan, An Giang, Tay Ninh,
Quang Nam, ទីក្រុង Da Nang និងទីក្រុងហូជីមិញ។
ពិធីបុណ្យនេះប្រព្រឹត្តទៅរយៈពេល
៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកញ្ញា) នៅទីក្រុង Phan Rang
- Thap Cham រួមមានសកម្មភាព៖ ការសម្តែង ការណែនាំអំពីពិធីបុណ្យ
សកម្មភាពវប្បធម៌ប្រពៃណី ពិធីសាសនាជនជាតិចាម: ការបង្ហាញ
ណែនាំនិងផ្សព្វផ្សាយផលិតផលវប្បធម៌ប្រពៃណីក្នុងស្រុក
ព្រមទាំងមានការណែនាំអំពីម្ហូបប្រពៃណីនិងសកម្មភាពវប្បធម៌ជាច្រើនផងដែរ។
ពិធីបុណ្យនេះមានគោលបំណងផ្សព្វផ្សាយ
និងឧទ្ទេសនាមអំពីភាពស្រស់ស្អាតនៃវប្បធម៌ ទេសចរណ៍ ប្រជាជនខេត្ត Ninh Thuan
និងជនជាតិចាមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕





