• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃឆ្នាំបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង

ថ្ងៃទី ១២ មេសា គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំង (១២ មេសា ១៩៧៣ - ១២ មេសា ២០២៣)។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ថ្វីបើបានឆ្លងកាត់ការប្រែប្រួលជាប្រវត្តិសាស្ត្រជាច្រើនក៏ដោយ ក៏ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងបារាំងនៅតែរឹងមាំ ស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យនិងសម្បូរបែប។
ន្និសីទកិច្ចសហប្រតិបត្តិការរក្នុងតំបន់រវាងវៀតណាម - បារាំងលើកទី ១២ គ្រោងនឹងមានវត្តមានរបស់ប្រតិភូវៀតណាមនិងបារាំងចំនួនជាង ៨០០នាក់ (រូបថត៖ VGP/Minh Anh)

ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ ២០១៣ មក។ ឆ្នាំនេះ ប្រទេសទាំងពីរបានរួមគ្នាប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។

ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មេសា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទកិច្ចសហប្រតិបត្តិការរក្នុងតំបន់រវាងវៀតណាម - បារាំងលើកទី ១២ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងតំបន់៖ កម្លាំងជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតកូវីដ ១៩”។ សកម្មភាពជាច្រើននៅខាងក្រៅសន្និសីទក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាព និងការផ្លាស់ប្តូររវាងមូលដ្ឋាន និងដៃគូនៃប្រទេសទាំងពីរ។ ប្រធាននាយកដ្ឋានកិច្ចការបរទេសទីក្រុងហាណូយ លោកស្រី Ngo Minh Hoang បានសង្កត់ធ្ងន់ថា៖ “កិច្ចសហប្រតិបត្តិការរវាងតំបន់នានា រវាងវៀតណាម និងបារាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាមួយនឹងការបង្កើតភាពជាដៃគូរវាងទីក្រុងហាណូយ និងតំបន់ Ile-de-France។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ទម្រង់នៃកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយបានក្លាយជាគំរូសម្រាប់ទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ។ សន្និសីទកិច្ចសហប្រតិបត្តិការក្នុងតំបន់វៀតណាម-បារាំងលើកទី១២ គឺជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែកចំពោះមិត្តភក្តិអន្តរជាតិ រួមទាំងតំបន់នានារបស់វៀតណាមផងដែរ”។

សន្និសីទកិច្ចសហប្រតិបត្តិការក្នុងតំបន់នានារវាងវៀតណាម-បារាំងលើកទី១២ គ្រោងនឹងមានការចូលរួមរបស់គណៈប្រតិភូជាង ៨០០នាក់ មកពីប្រទេសទាំងពីរវៀតណាម និងបារាំង, អង្គការក្រៅរដ្ឋាភិបាល  វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវផ្នែកសិក្សា រួមទាំងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top